មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមោះមុត មានគេគោរពកោតក្រែងច្រើន ជាមនុស្សមានចិត្តបុណ្យកុសល ចូលចិត្តជួយដោះស្រាយទុក្ខអ្នកមានអាសន្ន មាននិស្ស័យសុភាពទន់ភ្លន់តែមិនសូវអើពើនឹងញាតិសន្តាន ឆ្លាតខាងនិយាយថ្លុកកំប្លែង ឆេវឆាវឆាប់ខឹងតែឆាប់បាត់ រញាំរញ៉ូវ ពេញចិត្តក្នុងកាម្មារមណ៍ បងប្អូនញាតិមិត្តពឹងពាក់ពុំសូវបាន។ កាលពីនៅក្មេងលំបាកវេទនា ច្រើនតែនិរាសចាកចោលស្រុកកំណើត និងឪពុកម្ដាយទៅនៅទីឆ្ងាយ លុះដល់វ័យចាស់ទៅទើបមានបានសម្បូរណ៍ហូរហៀរទៅដោយភោគទ្រព្យ និងខ្ញុំកំដរបរិវារ។
មុខរបរដែលស័ក្ដិសមជាងគេសម្រាប់មនុស្សកើតឆ្នាំឆ្លូវនេះគឺ៖ ពេទ្យ មេធាវី ឬការងាររដ្ឋការដែលទាក់ទងទៅនឹងផ្នែករដ្ឋបាល បើធ្វើស្រែចម្ការ ការងារដែលយកកម្លាំងកាយទៅប្ដូរ ច្រើនតែពុំសូវបានផលល្អ បើសេពគប់សមណៈនឹងមានកិត្តិសព្ទល្អ៕
អត្ថបទដោយ ៖ Su In
ប្រភព៖ SABAY
No comments:
Post a Comment