សព្វថ្ងៃមានកម្មវិធីវចនានុក្រមភាសាខ្មែរ និង អង់គ្លេសបកមកខ្មែរជាច្រើនដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ តែមានកម្មវិធីមួយចំនួនពិបាកក្នុងការប្រើប្រាស់ដោយសារមិនបានបន្ថែមពាក្យថ្មីៗមកនោះទេ ។ ដូច្នេះដើម្បីមានភាពងាយស្រួលប្រើប្រាស់ គឺទាមទារវចនានុក្រមដែលសម្បូរពាក្យជាងគេ ដែលក្នុងពេលនេះខ្ញុំសូមណែនាំដូចខាងក្រោម៖
៙ វចនានុក្រមសម្រាប់ដំឡើងក្នុងកុំព្យូទ័រ Windows 10 ៖ តាំងពីកកើតពុម្ពអក្សរខ្មែរដែលខ្ចីក្ដារចុចអង់គ្លេស និងរហូតមកដល់ខ្មែរយើងបានយូនីកូដប្រើប្រាស់ជាផ្លូវការ យើងមានវចនានុក្រមជាច្រើនមកដែរ តាំងពីវចនានុក្រមប្រើប្រាស់ពុម្ពអក្សរ Limon តែខ្ញុំលើកយកតែវចនានុក្រមដែលប្រើប្រាស់យូនីកូដខ្មែរមួយចំនួនតែប៉ុណ្ណោះ ។
១- SBBIC Khmer to English Dictionary ឬមានឈ្មោះ GoldenDict SBBIC ដែលមានពាក្យខ្មែរបកទៅខ្មែរ (វចនានុក្រមសម្ដេចជួនណាត) និងអង់គ្លេសមកខ្មែរ (វចនានុក្រមពាក្យបច្ចេកទេសប្លែកៗ) ដែលមានន័យថាកម្មវិធីមួយមាន២វចនានុក្រម ។ ទាញយកនិងមិនចាំបាច់ដំឡើងនោះទេ ។ ចុចទីនេះទាញយក
២- ANT Dictionary V2 ឬ ANT Dictionary 2011 PE ជាវចនានុក្រមរបស់សាលាបង្រៀនកុំព្យូទ័រ ANT ដែលវចនានុក្រមនេះមានពាក្យច្រើន និងពាក្យបច្ចេកទេសច្រើន ។ ចុចទីនេះទាញយក
៣- ANT Pedia 2016 ត្រូវបានបង្កើតឡើងដោយ ANT Magazine ដែលធ្វើការ update ចេញពីវចនានុក្រម អាន-ANT ឆ្នាំ២០១១ និង ២០១២ ។ ជាកម្មវិធីខ្នាតធំមួយរបស់ អាន-ANT ដែលមានគោលបំណងចងក្រង ប្រមូលផ្ដុំនូវចំណេះដឹង និងឯកសារផ្សេងៗដល់អ្នកប្រើប្រាស់ ។ ចុចទីនេះទាញយក ឬ ចុចតំណនេះ
៤-វចនានុក្រមខ្មែរ Chuon_Nath_Dictionary_V1.2.0 ដែលរៀបចំ និងឧបត្ថម្ភដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គិសនីកម្ពុជា ហើយពាក្យដែលមាននៅក្នុងវចនានុក្រមនេះមានពាក្យសរុប៖ ១៨,៩៤២ ពាក្យ។ ចុចទីនេះទាញយក
៙ វចនានុក្រមខ្មែរលក្ខណៈ Online (ត្រូវការអ៊ីនធឺណិត) ៖ដោយសារបច្ចេកវិទ្យាមានការរីកចម្រើន រហូតធ្វើឲ្យគេហទំព័រក៏មានលទ្ធភាពនិងមុខងារ មិនបាច់ កម្មវិធីដែលដំឡើងក្នុងកុំព្យូទ័រឡើង គ្រាន់តែយើងចាំបាច់ត្រូវបានអ៊ីនធឺណិតទើបអាចប្រើប្រាស់បាន ។ ក្នុងនេះខ្ញុំលើកយកគេហទំព័ររវចនានុក្រមមួយចំនួនដែលខ្ញុំដឹង និងគិតថាសំខាន់ ។
១- Khmer Online Dictionary (KOD) ជាវចនានុក្រម Online ដែលងាយស្រួលប្រើប្រាស់បានពាក្យច្រើន និងជាផ្នែកមួយនៃ TovNah website ។ ចុចលើតំណនេះ http://dictionary.tovnah.com/
២- Glosbe - the multilingual online dictionary គេហទំព័រវចនានុក្រមនេះ មានលទ្ធភាពបកប្រែបានច្រើនភាសា ក្នុងនោះមានភាសាខ្មែរទៅអង់គ្លេសដែលជាទិន្នន័យរបស់ SBBIC dictionary ផងដែរ ។ ចុចលើតំណនេះ https://glosbe.com/
៣- ANT Dictionary Online ជាវចនានុក្រមរបស់សាលាបង្រៀនកុំព្យូទ័រ ANT ជាទម្រង់គេហទំព័រដែលតម្រូវឲ្យមានអ៊ីនធឺណិតទើបអាចប្រើប្រាស់បាន តែវាមានពាក្យថ្មី និងពាក្យច្រើនជាងរចនានុក្រមជា Software ។ ចុចទីនេះ http://dict.antkh.com/
នៅមានទៀតតែខ្ញុំលើកយកតែប៉ុណ្ណឹងសិន ដែលជាផ្នែកចាំបាច់ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្សេងៗអាចស្វែករកមើលដោយខ្លួនឯងបាន ព្រោះAndroid iOS មាន Apps ជាច្រើនដែលទាក់ទងនឹងវចនានុក្រមខ្មែរ ៕
__________
ប្រភពពី៖ សមាគមន៍សៀវភៅឈានមុខគេនៅកម្ពុជា
No comments:
Post a Comment