មានវិធីងាយមួយ ដែលអនុញ្ញាតឲ្យអ្នកអាចបើកស្តាប់ចម្រៀងលើ YouTube ជាលក្ខណៈ Background App ពោលអ្នកអាចចេញមក Home screen ខាងក្រៅឬ Lock Screen បានដោយសេរី ហើយចម្រៀងនៅតែដំណើរការជាធម្មតា។
+វិធីស្ដាប់ចម្រៀងលើ YouTube អំឡុងពេល Lockscreen លើ iPhone:
- ចូលទៅកាន់ Safari > វាយអាសយដ្ឋាន YouTube.com ក្នុង Address Bar
- ជ្រើសរើសនូវបទចម្រៀងណាមួយដែលអ្នកចង់ស្តាប់
- ចុចលើទីតាំងអក្សរ Aa (ដូចបង្ហាញក្នុងរូប) > ជ្រើសយកពាក្យ Request Desktop Website
- រួចរាល់ហើយអ្នកអាចចេញមកខាងក្រៅឬ Lockscreen ស្តាប់ធម្មតាដូចចម្រៀងក្នុងកម្មវិធី Music ធម្មតាអ៊ីចឹង។
+វិធីស្ដាប់ចម្រៀងលើ YouTube អំឡុងពេល Lockscreen លើ Android:
- មិនខុសពី iPhone សម្រាប់ម៉ាស៊ីន Android ក៏ទាមទារឲ្យអ្នកប្រើប្រាស់ Browser មកជំនួសដូចគ្នា
- ចូលទៅកាន់កម្មវិធី Chrome > វាយពាក្យ YouTube.com
- ចុចទីតាំងគ្រាប់មូល ៣ នៅចំហៀងខាងលើផ្នែកខាងស្តាំ
- រើសយកពាក្យ Desktop site ជាការស្រេច៕
No comments:
Post a Comment