Sunday, March 1, 2020

របៀបធ្វើស៊ុបពោត ឈ្ងុយឆ្ងាញ់

របៀបធ្វើស៊ុបពោត ឈ្ងុយឆ្ងាញ់ 
គ្រឿងផ្សំ៖ 

-ពោត៦ផ្លែ

-មាន់ស្រែ១គីឡូ -ផ្សិតក្រៀមកន្លះខាំ

-ពងមាន់៤គ្រាប់

-ខ្ទឹមបារាំង ១ដុំ

-ខ្ញី១ដុំតូច

-ជីវ៉ាន់ស៊ុយ

-ស្លឹកខ្ទឹម

-ដុំស៊ុបខ្នរ

-ម្សៅឆា

-ខ្ទឹមស។

វិធីធ្វើ៖

ដាំទឹកកន្លះឆ្នាំង ស្ងោរមាន់អោយផុយសាច់ យកមកបេះជាសសៃល្អិតបំផុត ផ្សិតក្រៀម ដាក់ត្រាំទឹកក្ដៅហើយលាងទឹកអោយស្អាតយកមកហាន់ជាសសៃតូច ខ្ញីចិត្តជាចំណិត ពោតចិត្តកុំអោយស្នូលពេក ពងមាន់គោះហើយវាយអោយសព្វ ម្សៅឆាដាក់៤ស្លាបព្រាចូលទឹកកន្លះចានចង្កឹះ ខ្ទឹមសដុំវាបែកៗ ដាក់ខ្ញី ខ្ទឹមបារាំងដាក់ទាំងមូល ខ្ទឹមស ដុំស៊ុប ផ្សិតដែលចិតជាចំនិតនិងសាច់មាន់សសៃចូលក្នុងទឹកស៊ុបមាន់រំងាស់១០នាទីទើបដាក់ពោតចូល រំងាស់ថែម១៥នាទីទៀត។

ដាក់គ្រឿងផ្សំចូល ម្សៅស៊ុបខ្នរ អំបិល ម្រេចតិច ស្ករស ហើយកូរវាអោយវិលទើបចាក់ពងមាន់ចូល ពេលពុះ ទើបចាក់ទឹកម្សៅឆាចូលកូរវាផងពេលចាក់ ភ្លក្សមើលអោយមានរសជាតិប្រៃលមៗ ស្រាល ស៊ុបគេមិនធ្វើអោយប្រៃទេ ពេលដួសដាក់ចានថែមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ម្រេចជាការស្រេច ខ្ទឹមបារាំងគេដាក់យករសជាតិ និងក្លិនមិនមែនបន្លែក្នុងស៊ុបទេ ហើយខ្ញីដាក់យកក្លិនឈ្ងុយដែរ ខ្ទឹមដាក់កាត់ឆ្អាប។











ប្រភព៖ សុភាព នារី

No comments:

Post a Comment