នាយករដ្ឋមន្រ្តី
មានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំប្រទេសទៅរកការអភិវឌ្ឍន៍
និងសុខសន្តិភាពជូនប្រជាជនទាំងមូលនៅក្នុងប្រទេស។ មកទល់ពេលនេះ
អ្នកទាំងអស់គ្នាមានដឹងទេថា តើនៅកម្ពុជាមាននាយករដ្ឋមន្រ្តីចំនួនប៉ុន្មាន? មានឈ្មោះអ្វីខ្លះ? កាន់ដំណែងពីឆ្នាំណាដល់ឆ្នាំណា?
កាន់គណបក្សអ្វី? តោះមកមើលទាំងអស់គ្នាដូចខាងក្រោម៖
(៦១)
សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៤ (កាន់ដំណែងលើកទី ៤)
ឆ្នាំកំណើត-ស្លាប់៖ ១៩៥២-បច្ចុប្បន្ន
កាន់ដំណែង៖ ៣០ វិច្ឆិកា ១៩៩៨-បច្ចុប្បន្ន (កាន់ដំណែងបានជាង ១៨ ឆ្នាំ)
មកពីគណបក្ស៖ ប្រជាជនកម្ពុជា
៦០) លោក អ៊ឹង ហួត
ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៦ (ឈរជានាយករដ្ឋមន្រ្តីទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩៤៥-បច្ចុប្បន្ន
កាន់ដំណែង៖ ១៦ កក្កដា ១៩៩៣-៣០ វិច្ឆិកា ១៩៩៨ (កាន់ដំណែងបាន ០១ ឆ្នាំ និង ១៣៧ ថ្ងៃ)
មកពីគណបក្ស៖ ហ្វ៊ុនស៊ិនប៉ិច
(៥៩) សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៤ (ឈរជានាយករដ្ឋមន្រ្តីទី
២ ដោយកាន់ដំណែងលើកទី ៣)
ឆ្នាំកំណើត-ស្លាប់៖ ១៩៥២-បច្ចុប្បន្ន
កាន់ដំណែង៖ ២៤ កញ្ញា ១៩៩៣-៣០ វិច្ឆិកា ១៩៩៨ (កាន់ដំណែងបាន ០៥ ឆ្នាំ និង ៦៧ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាជនកម្ពុជា
(៥៨) ព្រះអង្គ នរោត្តម រណឫទ្ធិ
ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៥ (ឈរជានាយករដ្ឋមន្រ្តីទី ១ ដោយកាន់ដំណែងលើកទី ២)
ឆ្នាំប្រសូត្រ-សុគត៖ ១៩៤៥-បច្ចុប្បន្ន
កាន់ដំណែង៖ ២៤ កញ្ញា ១៩៩៣-៦ កក្កដា ១៩៩៧ (កាន់ដំណែងបានជាង ០៣ ឆ្នាំ និង ២៨៥ ថ្ងៃ)
មកពីគណបក្ស៖ ហ្វ៊ុនស៊ិនប៉ិច
(៥៧) សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៤ (ឈរជានាយករដ្ឋមន្រ្តីទី
២ ដោយកាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩៥២-បច្ចុប្បន្ន
កាន់ដំណែង៖ ២១ កញ្ញា ១៩៩៣-២៤ កញ្ញា ១៩៩៣ (កាន់ដំណែងបាន ០៣ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាជនកម្ពុជា
៥៦) ព្រះអង្គ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៥ (ឈរជានាយករដ្ឋមន្រ្តីទី ១ ដោយកាន់ដំណែងលើកទី ១)
ឆ្នាំប្រសូត្រ-សុគត៖ ១៩៤៥-បច្ចុប្បន្ន
កាន់ដំណែង៖ ០២ កក្កដា ១៩៩៣-២៤ កញ្ញា ១៩៩៣ (កាន់ដំណែងបាន ៨៤ ថ្ងៃ)
មកពីគណបក្ស៖ ហ្វ៊ុនស៊ិនប៉ិច
៥៥) សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣៤ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩៥២-បច្ចុប្បន្ន
កាន់ដំណែង៖ ១៤ មករា ១៩៨៥-០២ កក្កដា ១៩៩៣ (កាន់ដំណែងបាន ៨ ឆ្នាំ និង ១៦៩ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាជនកម្ពុជា
៥៤) លោក ចាន់ ស៊ី ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៣៣
ឆ្នាំកំណើត-ស្លាប់៖ ១៩៣២-១៩៨៤
កាន់ដំណែង៖ ០៥ ធ្នូ ១៩៨១-២៦ ធ្នូ ១៩៨៤ (កាន់ដំណែងបាន ៣ ឆ្នាំ និង ២១ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាជនកម្ពុជា
៥៣) លោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣២
ឆ្នាំកំណើត-ស្លាប់៖ ១៩៣៦-២០១៦
កាន់ដំណែង៖ ២៧ មិថុនា ១៩៨១-០៥ ធ្នូ ១៩៨១ (កាន់ដំណែងបាន ១៦១ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាជនកម្ពុជា
(៥២) លោក ប៉ុល ពត ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣០ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩២៥-១៩៩៨
កាន់ដំណែង៖ ២៥ តុលា ១៩៧៦-០៧ មករា ១៩៧៩ (កាន់ដំណែងបាន ២ ឆ្នាំ និង ៧៤ ថ្ងៃ)
មកពីគណបក្ស៖ កុំមុយនីស្តកម្ពុជា
៥១) លោក នួន ជា ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៣១
ឆ្នាំកំណើត-ស្លាប់៖ ១៩២៦-បច្ចុប្បន្ន
កាន់ដំណែង៖ ២៧ កញ្ញា ១៩៧៦-២៥ តុលា ១៩៧៦ (កាន់ដំណែងបាន ២៨ ថ្ងៃ)
មកពីគណបក្ស៖ កុំមុយនីស្តកម្ពុជា
៥០) លោក ប៉ុល ពត ជានាយករដ្ឋមន្រ្តីកម្ពុជាទី ៣០ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩២៥-១៩៩៨
កាន់ដំណែង៖ ១៤ មេសា ១៩៧៦-២៧ កញ្ញា ១៩៧៦ (កាន់ដំណែងបាន
១៦៦ ថ្ងៃ)
មកពីគណបក្ស៖ កុំមុយនីស្តកម្ពុជា
៤៩) លោក ខៀវ សំផន ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៩
ឆ្នាំកំណើត-ស្លាប់៖ ១៩៣១-បច្ចុប្បន្ន
កាន់ដំណែង៖ ០៤ មេសា ១៩៧៦-១៤ មេសា ១៩៧៦ (កាន់ដំណែងបាន ១០ ថ្ងៃ)
មកពីគណបក្ស៖ កុំមុយនីស្តកម្ពុជា
(៤៨) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ៧)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ១៧ មេសា ១៩៧៥-០៤ មេសា ១៩៧៦ (កាន់ដំណែងបាន ៣៥៣ ថ្ងៃ)
មកពីគណបក្ស៖ រណសិរ្សជាតិ
៤៧) លោក ឡុង បូរ៉េត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៨
ឆ្នាំកំណើត-ស្លាប់៖ ១៩៣៣-១៩៧៥
កាន់ដំណែង៖ ២៦ ធ្នូ ១៩៧៣-១៧ មេសា ១៩៧៥ (កាន់ដំណែងបាន ១ ឆ្នាំ និង ១២៩ ថ្ងៃ)
មកពីគណបក្ស៖ សង្គមសាធារណរដ្ឋ
៤៦) លោក អ៊ិន តាំ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៧
ឆ្នាំកំណើត-ស្លាប់៖ ១៩២២-២០០៦
កាន់ដំណែង៖ ០៦ ឧសភា ១៩៧៣-០៩ ធ្នូ ១៩៧៣ (កាន់ដំណែងបាន ២១៧ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៤៥) លោក ហង្ស ធុនហាក់ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៦
ឆ្នាំកំណើត-ស្លាប់៖ ១៩២៦-១៩៧៥
កាន់ដំណែង៖ ១៥ តុលា ១៩៧២-០៦ ឧសភា ១៩៧៣ (កាន់ដំណែងបាន ២០៣ ថ្ងៃ)
មកពីគណបក្ស៖ សង្គមសាធារណរដ្ឋ
(៤៤) លោក សឺង ង៉ុកថាញ់ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៨-១៩៧៧
កាន់ដំណែង៖ ១៨ មីនា ១៩៧២-១៥ តុលា ១៩៧២ (កាន់ដំណែងបាន ២១១ ថ្ងៃ)
មកពីគណបក្ស៖ ខ្មែរសេរី
៤៣) ព្រះអង្គ ស៊ីសុវត្ថិ សិរិមតះ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៥
ឆ្នាំប្រសូត្រ-សុគត៖ ១៩១៤-១៩៧៥
កាន់ដំណែង៖ ១១ មីនា ១៩៧១-១៨ មីនា ១៩៧២ (កាន់ដំណែងបាន ១ ឆ្នាំ និង០៧ ថ្ងៃ)
មកពីគណបក្ស៖ ខ្មែរសេរី
(៤២) លោក លន់ នល់ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៣ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩១៣-១៩៨៥
កាន់ដំណែង៖ ២៥ តុលា ១៩៦៦-១១ មីនា ១៩៧១ (កាន់ដំណែងបាន ១ ឆ្នាំ និង ២០៩ ថ្ងៃ)
មកពីគណបក្ស៖ (យោធា)
(៤១) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ៦)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ៣១ មករា ១៩៦៨-១៤ សីហា ១៩៦៩ (កាន់ដំណែងបាន ១ ឆ្នាំ និង ១៩៥ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
៤០) លោក សឺន សាន ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៤
ឆ្នាំកំណើត-ស្លាប់៖ ១៩១១-២០០០
កាន់ដំណែង៖ ០១ ឧសភា ១៩៦៧-៣១ មករា ១៩៦៨ (កាន់ដំណែងបាន ២៧៥ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
៣៩) លោក លន់ នល់ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២៣ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩១៣-១៩៨៥
កាន់ដំណែង៖ ២៥ តុលា ១៩៦៦-០១ ឧសភា ១៩៦៧ (កាន់ដំណែងបាន ១៨៨ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម (យោធា)
៣៨) ព្រះអង្គ នរោត្តម កន្តុល ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២២
ឆ្នាំប្រសូត្រ-សុគត៖ ១៩២០-១៩៧៦
កាន់ដំណែង៖ ០៦ តុលា ១៩៦២-២៥ តុលា ១៩៦៦ (កាន់ដំណែងបាន ០៤ ឆ្នាំ និង ១៩ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
៣៧) លោក ចៅ សែនកុសល ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២១
ឆ្នាំកំណើត-ស្លាប់៖ ១៩០៥-២០០៩
កាន់ដំណែង៖ ០៦ សីហា ១៩៦២-០៦ តុលា ១៩៦២ (កាន់ដំណែងបាន ៦១ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
៣៦) លោក ញឹក ជូឡុង ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២០
ឆ្នាំកំណើត-ស្លាប់៖ ១៩០៨-១៩៩៦
កាន់ដំណែង៖ ១៣ កុម្ភៈ ១៩៦២-០៦ សីហា ១៩៦២ (កាន់ដំណែងបាន ១៧៤ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម (យោធា)
(៣៥)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ១ (កាន់ដំណែងលើកទី
១០)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ១៧ វិច្ឆិកា ១៩៦១-១៣ កុម្ភៈ ១៩៦២ (កាន់ដំណែងបាន ៨៨ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(៣៤) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ៥)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ២៨ មករា ១៩៦១-១៧ វិច្ឆិកា ១៩៦១ (កាន់ដំណែងបាន ២៩៣ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
៣៣) លោក ផូ ព្រឿង ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៩
ឆ្នាំកំណើត-ស្លាប់៖ ១៩០៣-១៩៧៥
កាន់ដំណែង៖ ១៩ មេសា ១៩៦០-២៨ មករា ១៩៦១ (កាន់ដំណែងបាន ២៨៤ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
(៣២)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ១ (កាន់ដំណែងលើកទី
៩)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ១០ កក្កដា ១៩៥៨-១៩ មេសា ១៩៦០ (កាន់ដំណែងបាន ១ ឆ្នាំ និង ២៨៤ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(៣១) លោក ស៊ីម វ៉ា ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៧ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៩
កាន់ដំណែង៖ ២៤ មេសា ១៩៥៨-១០ កក្កដា ១៩៥៨ (កាន់ដំណែងបាន ៧៧ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(៣០) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ៤)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ១៧ មករា ១៩៥៨-២៤ មេសា ១៩៥៨ (កាន់ដំណែងបាន ៩៧ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
២៩) លោក ឯក យីអ៊ុន ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៨
ឆ្នាំកំណើត-ស្លាប់៖ ១៩១០-២០១៣
កាន់ដំណែង៖ ១១ មករា ១៩៥៨-១៧ មករា ១៩៥៨
(កាន់ដំណែងបាន ០៦ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
២៨) លោក ស៊ឹម វ៉ា ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៧ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៩
កាន់ដំណែង៖ ២៦ កក្កដា ១៩៥៧-១១ មករា ១៩៥៨ (កាន់ដំណែងបាន ១៦៩ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(២៧)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ១ (កាន់ដំណែងលើកទី
៨)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ០៩ មេសា ១៩៥៧-០៧ កក្កដា ១៩៥៧ (កាន់ដំណែងបាន ៨៩ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
២៦) លោក សាន យុន ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៦
ឆ្នាំកំណើត-ស្លាប់៖ ១៩០៥-១៩៧៤
កាន់ដំណែង៖ ២៥ តុលា ១៩៥៦-០៩ មេសា ១៩៥៧ (កាន់ដំណែងបាន ១៦៦ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(២៥) ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ១ (កាន់ដំណែងលើកទី ៧)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ១៥ កញ្ញា ១៩៥៦-១៥ តុលា ១៩៥៦ (កាន់ដំណែងបាន ៣០ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
២៤) លោក ឃឹម ទិត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៥
ឆ្នាំកំណើត-ស្លាប់៖ ១៨៩៦-១៩៧៥
កាន់ដំណែង៖ ០៣ មេសា ១៩៥៦-២៩ កក្កដា ១៩៥៦ (កាន់ដំណែងបាន ១១៧ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(២៣)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១ (កាន់ដំណែងលើកទី ៦)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ០១ មីនា ១៩៥៦-២៤ មីនា ១៩៥៦ (កាន់ដំណែងបាន ២៣ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(២២) លោក អ៊ុម ឈាងស៊ុន ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១១ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩០០-១៩៦៣
កាន់ដំណែង៖ ០៥ មករា ១៩៥៦-២៩ កុម្ភៈ ១៩៥៦ (កាន់ដំណែងបាន ៥៥ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
(២១)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១ (កាន់ដំណែងលើកទី ៥)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ០៣ តុលា ១៩៥៥-០៥ មករា ១៩៥៦ (កាន់ដំណែងបាន ៩៤ ថ្ងៃ)
មកពីគណបក្ស៖ សង្គមរាស្ត្រនិយម
២០) លោក ឡេង ង៉ែត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៤
ឆ្នាំកំណើត-ស្លាប់៖ ១៩០០-១៩៧៥
កាន់ដំណែង៖ ២៦ មករា ១៩៥៥-០៣ តុលា ១៩៥៥ (កាន់ដំណែងបាន ២៥០ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
(១៩) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ៣)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ១៨ មេសា ១៩៥៤-២៦ មករា ១៩៥៥ (កាន់ដំណែងបាន ២៨៣ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
(១៨)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១ (កាន់ដំណែងលើកទី ៤)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ០៧ មេសា ១៩៥៤-១៨ មេសា ១៩៥៤ (កាន់ដំណែងបាន ១១ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
១៧) លោក ចាន់ ណាក ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១៣
ឆ្នាំកំណើត-ស្លាប់៖ ១៨៩២-១៩៥៤
កាន់ដំណែង៖ ២៣ វិច្ឆិកា ១៩៥៣-០៧ មេសា ១៩៥៤ (កាន់ដំណែងបាន ១៣៥ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
(១៦) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ០៩ វិច្ឆិកា ១៩៥៣-២២ វិច្ឆិកា ១៩៥៣ (កាន់ដំណែងបាន ១៣ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
(១៥)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១ (កាន់ដំណែងលើកទី ៣)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ១៦ មិថុនា ១៩៥២-២៤ មករា ១៩៥៣ (កាន់ដំណែងបាន ២២២ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
១៤) លោក ហ៊ុយ កន្ធុល ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១២
ឆ្នាំកំណើត-ស្លាប់៖ ១៩០៩-១៩៩១
កាន់ដំណែង៖ ១៣ តុលា ១៩៥១-១៦ មិថុនា ១៩៥២ (កាន់ដំណែងបាន ២៤៧ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
១៣) លោក អ៊ុម ឈាងស៊ុន ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១១ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩០០-១៩៦៣
កាន់ដំណែង៖ ១៣ តុលា ១៩៥១-១៦ មិថុនា ១៩៥២ (កាន់ដំណែងបាន ២៤៧ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
១២) ព្រះអង្គ ស៊ីសុវត្ថិ មុនីពង្ស ជានាយករដ្ឋមន្រ្តីកម្ពុជាទី ១០
ឆ្នាំប្រសូត្រ-សុគត៖ ១៩១២-១៩៥៦
កាន់ដំណែង៖ ៣០ ឧសភា ១៩៥០-០៣ មីនា ១៩៥១ (កាន់ដំណែងបាន ២៧៧ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
(១១)
ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
១ (កាន់ដំណែងលើកទី ២)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ២៨ មេសា ១៩៥០-៣០ ឧសភា ១៩៥០ (កាន់ដំណែងបាន ៣២ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
(១០) លោក យ៉ែម សំបូរ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៨ (កាន់ដំណែងលើកទី ២)
ឆ្នាំកំណើត-ស្លាប់៖ ១៩១៣-១៩៨៩
កាន់ដំណែង៖ ២៩ កញ្ញា ១៩៤៩-២៨ មេសា ១៩៥០ (កាន់ដំណែងបាន ២១១ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៩) លោក អៀវ កើស ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៩
ឆ្នាំកំណើត-ស្លាប់៖ ១៩០៥-១៩៥០
កាន់ដំណែង៖ ២០ កញ្ញា ១៩៤៩-២៩ កញ្ញា ១៩៤៩ (កាន់ដំណែងបាន ៩ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៨) លោក យ៉ែម សំបូរ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៨ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩១៣-១៩៨៩
កាន់ដំណែង៖ ១២ កុម្ភៈ ១៩៤៩-២០ កញ្ញា ១៩៤៩ (កាន់ដំណែងបាន ២២០ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៧) លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៧ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៦-១៩៨៥
កាន់ដំណែង៖ ១៥ សីហា ១៩៤៨-២១ មករា ១៩៤៩ (កាន់ដំណែងបាន ១៥៩ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៦) លោក ឈាន វ៉ម ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៦
ឆ្នាំកំណើត-ស្លាប់៖ ១៩១៦-២០០០
កាន់ដំណែង៖ ២០ កុម្ភៈ ១៩៤៨-១៤ សីហា ១៩៤៨ (កាន់ដំណែងបាន ១៧៦ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៥) ព្រះអង្គ ស៊ីសុវត្ថិ វត្តឆាយ៉ាវង្ស ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៥
ឆ្នាំប្រសូត្រ-សុគត៖ ១៨៩១-១៩៧២
កាន់ដំណែង៖ ២៥ ធ្នូ ១៩៤៧-២០ កុម្ភៈ ១៩៤៨ (កាន់ដំណែងបាន ២១០ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៤) ព្រះអង្គ ស៊ីសុវត្ថិ យុត្តិវង្ស ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៤
ឆ្នាំប្រសូត្រ-សុគត៖ ១៩១៣-១៩៤៧
កាន់ដំណែង៖ ១៥ ធ្នូ ១៩៤៦-១៥ កក្កដា ១៩៤៧ (កាន់ដំណែងបាន ២១២ ថ្ងៃ)
មកពីគណបក្ស៖ ប្រជាធិបតេយ្យ
៣) ព្រះអង្គ ស៊ីសុវត្ថិ មុន្នីរ៉េត ជានាយករដ្ឋមន្រ្តីកម្ពុជាទី
៣
ឆ្នាំប្រសូត្រ-សុគត៖ ១៩០៩-១៩៧៥
កាន់ដំណែង៖ ១៧ តុលា ១៩៤៥-១៥ ធ្នូ ១៩៤៦ (កាន់ដំណែងបាន ០១ ឆ្នាំ ៥៩ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
២) លោក សឺន ង៉ុកថាញ់ ជានាយករដ្ឋមន្រ្តីកម្ពុជាទី
២ (កាន់ដំណែងលើកទី ១)
ឆ្នាំកំណើត-ស្លាប់៖ ១៩០៨-១៩៧៧
កាន់ដំណែង៖ ១៤ សីហា ១៩៤៥-១៦ តុលា ១៩៤៥ (កាន់ដំណែងបាន ៦៣ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
១) ព្រះអង្គ នរោត្តម សីហនុ ជានាយករដ្ឋមន្រ្តីកម្ពុជាទី ១ (កាន់ដំណែងលើកទី ១)
ឆ្នាំប្រសូត្រ-សុគត៖ ១៩២២-២០១២
កាន់ដំណែង៖ ១៨ មីនា ១៩៤៥-១៣ សីហា ១៩៤៥ (កាន់ដំណែងបាន ១៤៨ ថ្ងៃ)
មកពីគណបក្ស៖ (ឯករាជ្យ)
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ wikipedia
No comments:
Post a Comment