Wednesday, March 29, 2017

ចេះ​មួយ​ក្បាច់​នេះ​ ទោះ​ជើង​ខ្លាំង​ប៉ុណ្ណា ក៏​លួច​ចាក់ iCloud ទូរសព្ទ iPhone អ្នក​អត់​បាន​ដែរ

ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​យក​ទូរសព្ទ​ iPhone ទៅ​ឱ្យ​ជាង​ជួសជុល​ឫ​ឱ្យ​នរណា​ម្នាក់​ខ្ចី​ប្រើប្រាស់​បើ​មនុស្ស​មួយ​ចំនួន​ តូច​​មាន​គំនិត​ខូច​ ពួក​គេ​អាច​នឹង​លួច​ចាក់ iCloud នៅ​លើ​ទូរសព្ទ​របស់​អ្នក​ជា​ពុំ​ខាន។


យ៉ាងណាមិញ​ Sabay ចែក​រំលែក​នូវ​ចំណេះដឹង​ថ្មី​មួយ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ពី​របៀប​ការ​ ពារ​បិទ​នៅ​ទីតាំង​ iCloud ដើម្បី​កុំ​ឱ្យ​នរណា​ម្នាក់​ចុច​ចូល​ទៅ​រួច​ក្រៅ​ពី​ខ្លួន​អ្នក​។
វា​ទាក់​ទង​មុខងារ​ Restrictions នៅ​លើ iPhone ដែល​អ្នក​ប្រើប្រាស់​គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់​បំផុត។
១. ចុច​ Settings > General > Restrictions
២. យក​ពាក្យ Enable Restrictions > បំពេញ​លេខ​កូដ​ (អ្នក​ត្រូវ​ចាំ​កុំ​ភ្លេច)​
៣. អូស​មក​ក្រោម​បង្អស់​ចុច​យក​ពាក្យ​ Accounts > រើស​យក​ Don't Allow Changes


៤. ចុច​ត្រលប់​មក​វិញ​មើល​ត្រង់​ទីតាំង​ចុច​ចូល iCloud > អ្នក​នឹង​ឃើញ​ផ្ទៃ​ស្រអាប់​ហើយ​ចុច​ចូល​ប្រើប្រាស់​វា​មិន​កើត​ឡើយ


ដូច្នេះ​មាន​ន័យ​ថា បើ​កាល​ណា​ចេញ​ផ្ទៃ​ស្រអាប់​ត្រង់​ទីតាំង iCloud បែប​ហ្នឹង​ហើយ​ ទោះ​ជា​នរណា​ក៏​ដោយ​ ក៏​ពុំ​មាន​វិធី​លួច​ចាក់ iCloud បាន​ដែរ ដរាប​ណា គេ​ពុំ​បាន​ដឹង​កូដ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​ដោយ​ខ្លួន​ឯង​។ ​

ប្រែសម្រួល៖ កៅ រក្សា

No comments:

Post a Comment