Saturday, March 4, 2017

ការពិតមិនគួរឱ្យជឿទាំង ១៩ ចំណុចដែលអ្នកមិនធ្លាប់បានដឹងអំពីមនុស្សសរសេរដៃឆ្វេង


១. ពាក្យ​ឆ្វេង (left) បានមកពី​មនុស្ស​សម័យ Anglo-Saxon ក្នុង​សតវត្សរ៍​ទី ៥ ដោយ​គេ​សរសេរ "lyft" មានន័យថា​បាក់ ឬ​ខ្សោយ​។​
២. ភាគច្រើន​ក្នុង​ភាសា​អង់គ្លេស ការប្រើប្រាស់​ដៃ​ឆ្វេង គឺ​អវិជ្ជមាន​។ ឧ​. ពាក្យ "left-handed marriage" គឺ​មានន័យថា​មិន​រៀបការ​។
៣. ក្នុង​ប្រវត្តិសាស្ត្រ មនុស្ស​ប្រើ​ដៃ​ឆ្វេង​ទាប​បំផុត​ក្នុងចំណោម​ជនជាតិភាគតិច ហើយ​ក្នុង​សៀវភៅ​គម្ពីរ​បង្ហាញថា មនុស្ស​ដៃ​ឆ្វេង​តែង​ជា​មនុស្ស​អវិជ្ជមាន ២៥ ដង ខណៈដែល​មនុស្ស​ប្រើ​ដៃស្ដាំ​មាន​ភាព​វិជ្ជមាន​ជាង ១០០ ដង​។​
​៤. អ្នក​ប្រើ​ដៃ​ឆ្វេង​មាន​ទំនោរ ស្លាប់​មុន​អ្នក​ប្រើ​ដៃស្ដាំ ១ ទសវត្សរ៍​។​
៥. ស្ថិតិ​បង្ហាញថា ប្រសិនបើ​ម្ដាយ​ប្រើ​ដៃ​ឆ្វេង កូន​កើតមក​មានឱកាស​ខ្ពស់​ណាស់​ក្នុង​ការប្រើ​ដៃ​ឆ្វេង​ដែរ​។​
៦. នៅលើ​ពិភពលោក​មាន​អ្នក​ប្រើ​ដៃ​ឆ្វេង​ត្រឹមតែ ១០ ភាគរយ​ប៉ុណ្ណោះ​។​
៧. អ្នក​ប្រើ​ដៃ​ឆ្វេង​មាន​ទំនោរ​ប្រើ​ខួរក្បាល​ខាងស្ដាំ ខណៈដែល​អ្នក​ប្រើ​ដៃស្ដាំ​ប្រើ​ខួរក្បាល​ខាងឆ្វេង​។​
​៨. យោងតាម​ការសិក្សា អ្នក​ប្រើ​ដៃ​ឆ្វេង​មានឱកាស​ទាប​ទទួលរ​ង​ដំបៅ​ពោះវៀន និង​រលាក​សន្លាក់​។​
៩. អ្នក​ប្រើ​ដៃ​ឆ្វេង​នៅលើ​ពិភពលោក​ភាគច្រើន​គឺជា​ស្ត្រី​។​
១០. អ្នក​មិនទាន់​ដឹង​ទេ​ថា មាន​ទិវា​អ្នក​ប្រើ​ដៃ​ឆ្វេង​អន្តរជាតិ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១៣ សីហា​។​
​១១. អ្នក​ប្រើ​ដៃ​ឆ្វេង​មាន​ទំនោរ​ជា​អ្នកមាន​ជំនាញ​ទ្វេគុណ​។​
១២. យោងតាម​ការសិក្សា អ្នក​ប្រើ​ដៃ​ឆ្វេង​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​កើតរោគ​វិកលចរិត ឬ​ជំងឺ​សតិអារម្មណ៍​។​
១៣. យោងតាម​ការសិក្សា មនុស្ស​ប្រើ​ដៃ​ឆ្វេង​មាន IQ ១៤០ ច្រើនជាង​អ្នក​ប្រើ​ដៃស្ដាំ ហើយ​អ្នកប្រាជ្ញ​ដូចជា Albert Einstein, Isaac Newton, Charles Darwin, Benjamin Franklin, Aristotle, Leonardo Da Vinci និង Bill Gates គឺ​ប្រើ​ដៃ​ឆ្វេង​។​
​១៤. យោងតាម​ការសិក្សា​រាប់​សតវត្សរ៍​មកហើយ បង្ហាញថា ភាគច្រើន​នៃ​អ្នក​ប្រើ​ដៃ​ឆ្វេង គឺជា​និមិត្តសញ្ញា​នៃ​បិសាច វិកលចរិត ជា​ជនឧក្រិដ្ឋ ។​ល​។ ប៉ុន្ដែ​ទាក់ទង​នឹង​ការ​ប៉ិនប្រសព្វ​សម្រាប់​ចម្រៀង គំនូរ និង​ភាព​ច្នៃប្រឌិត​គឺ​មនុស្ស​ដៃ​ឆ្វេង ជំនាញ​ណាស់​។​
១៥. អ្នក​ប្រើ​ដៃ​ឆ្វេង​តែងតែ​គូររូប​ខាងស្ដាំ​មុន​ជានិច្ច​។​
១៦. បួន​នាក់​ក្នុងចំណោម​ប្រាំ​នាក់​នៃ​អ្នក​ប្រើ​ដៃ​ឆ្វេង​គឺជា​អ្នក​រចនា​ កុំព្យូទ័រ Macintosh ដំបូង​របស់ Apple និង ម្នាក់​ក្នុងចំណោម​បួន​នាក់​គឺជា​អ្នក​អវកាស​ក្នុង​បេសកកម្ម Apollo​។​
១៧. មនុស្ស​ដៃ​ឆ្វេង​មាន​ទំនោរ​ភ័យខ្លាច​ច្រើន និង​ស្រងាកចិត្ត ហើយ​មានគំនិត​អវិជ្ជមាន​ច្រើន​។​
១៨. យោងតាម​ការសិក្សា​បង្ហា​ញ​ថា មនុស្ស​ប្រើ​ដៃ​ឆ្វេង​ផឹក​ច្រើនជាង អ្នក​ប្រើ​ដៃស្ដាំ​។​
១៩. មាន​អ្នកនយោបាយ​ល្បី​ជាច្រើន​ប្រើ​ដៃ​ឆ្វេង​ដូចជា ម្ចាស់​ក្សត្រិយ៍​អេ​លី​សា​បិត​ទី​២ ព្រះអង្គម្ចាស់​ឆាល ព្រះអង្គម្ចាស់​វី​លលៀម ប្រធានាធិបតី​អាមេរិក Barrack Obama, ប្រធានាធិបតី George H.W. Bush និង Harry Truman​។ ហើយ​ជន​ល្បី​ផ្សេងទៀត​ជា​តារា​ហូលីវូដ​រួមមាន Angelina Jolie, Brad Pitt, Tom Cruise និង​ច្រើន​ទៀត​៕

No comments:

Post a Comment