Wednesday, March 1, 2017

អ្នកស្រុកកំពង់សីលា រកឃើញពងសត្វអណ្ដើកហ្លួងដ៏កម្រចំនួន ១៤ គ្រាប់

អណ្ដើកហ្លួង ជាប្រភេទសត្វជិតផុតពូជ ដែលអង្គការអភិរក្សសត្វពិភពលោក និង អង្គការក្រៅរដ្ឋាភិបាលនានា ចាប់អារម្មណ៍ និង ផ្ដល់ជំនួយការពារថែរក្សាសត្វប្រភេទនេះឱ្យគង់វង្សនៅកម្ពុជា ។ អណ្ដើកហ្លួងនេះ ជាសត្វល្មូនតំណាងឱ្យប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ។

Image may contain: outdoor

ការរកឃើញពងអណ្ដើកហ្លួង របស់ប្រជាពលរដ្ឋ រស់នៅ ភូមិក្អោង ឃុំក្អោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយបានរកឃើញពងអណ្ដើកហ្លួង មួយសម្បុក មានចំនួន ១៤ គ្រាប់ នៅតាមបណ្ដោយឆ្នេរព្រែកក្អោង កាលពីថ្ងៃទី៧ ខែកុម្ភៈ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិដទៃទៀត ។


No automatic alt text available.

តាមសេចក្ដីប្រកាសព័ត៌មាន ដែលផ្សាយនៅថ្ងៃទី ៩ ខែកុម្ភៈ របស់ WCS បានឱ្យដឹងថា ក្រុមអភិរក្សសត្វអណ្ដើកហ្លួង របស់រដ្ឋបាលជលផល រួមជាមួយសមាគមអភិរក្សសត្វព្រៃ ( WCS ) បានធ្វើរបងព័ទ្ធជុំវិញទីតាំងសម្បុកនោះ និង បានជួលពលរដ្ឋ ដែលបានប្រទះឃើញពងអណ្ដើកហ្លួងនេះ ឱ្យនៅយាមការពាររហូតដល់ពងអណ្ដើកទាំងនោះ ញាស់ចេញជាកូនមក ។ កាលពីឆ្នាំ ២០១៥ ក្រុមអភិរក្សសត្វអណ្ដើកហ្លួង បានរកឃើញសម្បុកអណ្ដើកហ្លួងនេះចំនួនបួន ដែរ ។ ដោយឡែកនៅឆ្នាំ២០១៦ កន្លងមកនេះ បានរកឃើញតែ ១ សម្បុកប៉ុណ្ណោះ ។ ការធ្លាក់ចុះនេះ ដោយសារតែការរំខានពីក្រុមហ៊ុនបូមខ្សាច់ ការកាប់បំផ្លាញព្រៃលិចទឹក និង ការនេសាទខុសច្បាប់ជាដើម ។

Image may contain: 1 person, sitting, shorts and outdoor

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងតំបន់អភិរក្សរបស់សមាគមអភិរក្សសត្វព្រៃ WCS បានឱ្យដឹងថា បញ្ហាដែលគួរឲ្យបារម្ភបំផុតនោះ គឺការផ្ដល់សិទ្ធិធ្វើអាជីវកម្មបូមខ្សាច់ នៅបរិវេណជម្រកធម្មជាតិរបស់សត្វអណ្ដើកហ្លួង ដែលកំពង់គំរាមកំហែងយ៉ាងខ្លាំង ពីការបូមខ្សាច់ គឺចាប់តាំងពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្ននេះ ហើយសកម្មភាពបូមខ្សាច់នោះ ក្រសួងរ៉ែ និង ថាមពល បានផ្អាកមួយរយៈមកហើយ ប៉ុន្តែឥឡូវនេះគេនៅមិនទាន់ដឹងថា អាជ្ញាប័ណ្ណ ដែលក្រសួងឲ្យទៅក្រុមហ៊ុននោះ នឹងនៅបន្តទៀត ឬយ៉ាងម៉េច នោះទេ ។ ប៉ុន្តែយើងនឹងសាទររឿងហ្នឹង ប្រសិនបើ អាជ្ញាប័ណ្ណ នោះត្រូវលុបចោល រហូត ។

Image may contain: one or more people and outdoor

មួយវិញទៀត គឺប្រជាពលរដ្ឋគាត់នៅតែនេសាទពេលយប់ ហើយយើងសង្ឃឹមថា នៅពេលពួកគាត់ចាប់បានសត្វអណ្តើកហ្លួង ពួកគាត់នឹងឲ្យយើង ប៉ុន្តែក្នុងករណីខ្លះយើងអត់ដឹង យើងខ្លាចគាត់លក់ទៅកាន់ទីផ្សារ ឬ គាត់យកហូប ក៏ យើងអត់ដឹង ។ អណ្ដើកហ្លួង វាច្រើនរស់នៅតាម ព្រែកស្រុកស្រែអំបិល ខេត្តកោះកុង ហើយកាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ អង្គការសមាគមអភិរក្សសត្វព្រៃរួមជាមួយរដ្ឋបាលជលផល បានយកសត្វអណ្ដើកហ្លួងប្រមាណជា ២០០ ក្បាលចេញពីទីជម្រកធម្មជាតិ ទៅចិញ្ចឹម ថែរក្សា និង បង្កាត់ពូជនៅ មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុងដើម្បីបង្កាត់វាឲ្យបានច្រើន ៕
សុថាត់

Image may contain: plant and food











Image may contain: one or more peopleImage may contain: outdoor
 
ប្រភព: pmhotnews

No comments:

Post a Comment