អ្នកបង្កើតថ្មី តែងតែបង្កើតអ្វីដែលថ្មី ចេញជាស្នាដៃឡើង
តាមរយៈគំនិតច្នៃប្រឌិតរបស់ខ្លួន
ក្នុងគោលបំណងដើម្បីបម្រើដល់មនុស្សជាតិ។
ប៉ុន្តែការបង្កើតថ្មីខ្លះ
បែរជាផ្ដល់នូវគ្រោះថ្នាក់ដល់ពួកគេទៅវិញ
ជាក់ស្ដែងគឺការបង្កើតកាលពីសតវត្សមុន។
ខាងក្រោមនេះគឺជាស្ថាបនិក៨រូប
ដែលបានស្លាប់ដោយស្នាដៃបង្កើតរបស់ខ្លួន៖
១. Max Valier (១៨៩៥-១៩៣០)
លោក Max Valier ជាអ្នកបង្កើតម៉ាស៊ីនកាំជ្រួច
ដែលនេះជាការនាំផ្លូវដល់ការបង្កើតម៉ាស៊ីនដែលឆ្ពោះទៅកាន់លំហអាកាសបាន។ទោះជាយ៉ាងណា
លោកបានស្លាប់ភ្លាមៗបន្ទាប់ពីការផ្ទុះឡានម៉ាស៊ីនកាំជ្រួចដែលជាស្នាដៃដែលខ្លួនផលិត។
២. Horace Lawson Hunley (១៨២៣-១៨៦៣)
លោកHorace Lawson Hunley
ជាវិស្វករជនជាតិអាមេរិកម្នាក់ដែលបានបង្កើតនាវាមុជទឹកចម្បាំងដំបូង
CSS Hunley
សម្រាប់បម្រើដល់សង្គ្រាមស៊ីវិលអាមេរិកនៅភាគខាងត្បូង។
ប៉ុន្តែជាអកុសលលោកHunley
ជាមួយកម្មករនាវា៧នាក់ទៀតបានស្លាប់ដោយពុំអាចចេញមកលើផ្ទៃទឹកបាន។
៣. Thomas Andrews, Jr. (១៨៧៣-១៩១២)
មានមនុស្សជាច្រើនបានដឹងពីកប៉ាល់ Titanic
ប៉ុន្តែប្រហែលជាពុំមានមនុស្សច្រើនទេដែលបានដឹងពីអ្នកបង្កើតវា។
លោក Thomas Andrews ជាអ្នកបង្កើតកប៉ាល់ដ៏ធំនេះឡើង
ហើយបានចូលរួមធ្វើដំណើរជាលើកដំបូង
និងបានស្លាប់ទៅជាមួយកប៉ាល់នោះផងដែរ។
៤. Franz Reichelt (១៨៧៩- ១៩១២)
លោក Franz Reichelt ដែលបានបង្កើតអាវ "Flying Taylor”
ជាអាវសម្រាប់ហោះដោយមានភ្ជាប់ជាមួយឆត្រយោងក្នុងករណីមានអាសន្ន។
ទោះបីជាវាដំណើរការបាន
ប៉ុន្តែលោកបានស្លាប់នៅពេលដែលលោកពាក់វារួចលោតពីលើប៉ម Eiffle
Tower។
៥. Marie Curie (១៨៦៧- ១៩៣៤)
អ្នកស្រីបានរួមចំណែកយ៉ាងធំធេងចំពោះការងារស្រាវជ្រាវផ្នែកវិទ្យុសកម្ម
ប៉ុន្តែការធ្វើការជាមួយវិទ្យុសកម្មដ៏គ្រោះថ្នាក់នេះ
បានបញ្ចប់ជីវិតរបស់អ្នកស្រី។
៦. William Bullock (១៨១៣- ១៨៦៧)
លោក William Bullock ជាអ្នកបង្កើតម៉ាស៊ីនបោះពុម្ព
ដែលបានកែប្រែឧស្សាហកម្មបោះពុម្ពឲ្យលេចធ្លោឡើង។
ទោះបីយ៉ាងណា គាត់លោកបានទទួលមរណភាពដោយជាប់ជើងក្នុងម៉ាស៊ីន
ខណៈពេលដែលកំពុងដំឡើងម៉ាស៊ីនបោះពុម្ព
ហើយបានស្លាប់ដោយសារដំបៅក្លាយ។
៧. Otto Lilienthal (១៨៤៨-១៨៩៦)
លោក Otto Lilienthal បានចូលរួមចំណែកចំពោះវិស័យអាកាសចរ
ដោយបានបង្កើតម៉ាស៊ីនហោះហើរដែលមានរាងដួចស្លាបបក្សី។យ៉ាងណាក្ដី
លោកបានទទួលមរណភាពនៅពេលសាកល្បងម៉ាស៊ីនហោះហើរនោះ។
៨. Aurel Vlaicu (១៨៨២- ១៩១៣)
Aurel Vlaicu ធ្លាប់បានបង្កើតយន្តហោះតូចមួយចំនួន
រហួតដល់យន្តហោះ Vlaicu II ដែលជាយន្តហោះទំហំធំ
ដែលបានយកជីវិតស្ថាបនិករូបនេះទៅជាមួយ
នៅពេលសាកល្បងហោះហើរលើកដំបូង។
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ wittyfeed
No comments:
Post a Comment