Friday, February 10, 2017

ប្រទេស​ទាំង​នេះ បាន​ហាម​ឃាត់​រឿង​ទាំង​ ១០ នេះ ដែល​អ្នក​សឹង​តែ​មិន​ជឿថា​វា​ជា​ការ​ពិត

ប្រទេស​នីមួយៗ​មាន​ច្បាប់​នឹង​ទម្លាប់​ខុស​ៗ​គ្នា ជាក់​ស្ដែង​​រឿង​ខ្លះ​ត្រូវ​បាន​អនុវត្តន៍​ដោយ​សេរី​ក្នុង​ប្រទេស​យើង​ប៉ុន្តែ​វា​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​ពិភពលោក​យើង​នេះ។ អ្នក​អាច​មិន​ជឿ​ថា​វា​ត្រូវ​បាន​គេ​ហាម​ឃាត់ ប៉ុន្តែ​វា​ពិត​ជា​ការ​ពិត ហើយ​ក៏​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ស្វែង​យល់​ផង​ដែរ ជៀសវាង​ជួប​បញ្ហា​ពេល​ទៅ​ដល់​ប្រទេស​ទាំង​នោះ។
១០.ក្រិច ៖ ​ហាម​លេង​វីដេអូ​ហ្គេម




រដ្ឋាភិបាល​របស់​ក្រិច​បាន​ហាម​ឃាត់​វីដេអូ​ហ្គេម​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​នេះ​តាំង​ពី​ឆ្នាំ ២០០២ មក​ម្ល៉េះ ក្នុង​គោល​បំណង​ហាម​ឃាត់​ល្បែង​ស៊ី​សង​ ពង្វក់​អារម្មណ៍​គ្រប់​ប្រភេទ ។ អ្នក​អាច​នឹង​ជាប់​ពន្ធនាគារ​បើស​ិន​ជា​ប៉ូលិស​រក​ឃើញ​ថា អ្នក​បាន​លេងហ្គេម សូម្បី​តែ​លេង​នៅ​លើ​កុំព្យូទ័រ​នៅ​ផ្ទះ។

៩.ម៉ាឡេស៊ី ៖ ហាម​ស្លៀក​សំលៀកបំពាក់​ពណ៌​លឿង



ការ​ស្លៀក​ពាក់​សំលៀក​បំពាក់​ពណ៌​លឿង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​ពណ៌​លឿង​ជា​ពណ៌​ដែល​​ក្រុម​បាតុករ​ និង​គណបក្ស​ប្រឆាំ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ។
៨.ដាណឺម៉ាក ៖ ហាម​ដាក់​ឈ្មោះ​កូន​ស្រេច​តែ​ចិត្ត



នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក​ ឪពុក​ម្ដាយ​មិន​អាច​ដាក់​ឈ្មោះ​កូនស្រេច​តែ​ចិត្ត​នោះ​ទេ ការ​ដាក់​ឈ្មោះ​កូន​ត្រូវ​តែ​ជ្រើស​ចេញ​ពី​បញ្ជី​ឈ្មោះ​សម្រាប់​ដាក់​ឲ្យ​កូន​ដែល​មាន​ចំនួន ២៤០០០ ឈ្មោះ (ទាំង​ស្រី​ទាំង​ប្រុស) ។ ហើយ​បើ​សិន​ជា​អ្នក​ចង់​ជ្រើស​រើស​ឈ្មោះ​ក្រៅ​ពី​នោះ​អ្នក​ត្រូវ​សុំ​ការ​អនុញ្ញាតិ​ពីរដ្ឋាភិបាល។
៧.អ៊ីរ៉ង ៖ ហាម​កាត់​សក់​តាម​ម៉ូដ​​ពួក​លោក​ខាង​លិច



រដ្ឋាភិបាល​របស់​អ៊ីរ៉ង​បាន​ហាម​ឃាត់​វត្ថុ និង​រឿង​រ៉ាវ​មួយ​ចំនួន​ របស់​ពួកលោក​ខាង​លិច ដែល​មាន​ដូចជា ចម្រៀង ខោ​ខៅប៊យ សត្វ​ឆ្កែ​និងឆ្មា និង​ស្នាម​សាក់​ជាដើម។ ម៉ូដ​សក់​ពួកលោក​ខាង​លិច​ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ ពីព្រោះ​ពួកគេ​យល់​ថា​ ម៉ូដ​សក់​ពួក​លោក​ខាង​លិច​គឺ​ជា​សញ្ញា​នៃ​ស្ដេច​បិសាច។
៦.ប្រទេសចិន ៖ ហាម​គ្រប់​យ៉ាង​ទាក់ទង​នឹង​ផ្កាម្លិះ

China Banned Jasmine

ប្រទេស​ចិន បាន​ហាម​ឃាត់​ផ្កាម្លិះ​ពី​ចិន​ដីគោក ប្រជាជន​មិន​អាច​សូម្បី​តែ​លក់ ដាំ និង និយាយ​អំពី​ផ្កា​ម្លិះ ។ បន្ទាប់ពីបដិវត្តន៍ផ្កាម្លិះទុយនេស៊ី បាន​ធ្វើ​ឲ្យ​ចិន​គិត​ថា​ពាក្យ​ថា ផ្កាម្លិះ​មាន​ឥទ្ធិពល​ជា​ខ្លាំង​ក្នុង​ប្រទេស​ខ្លួន ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​សង្គម​មាន​អស្ថេរភាព​ ដូចនេះ​គេ​ក៏​សម្រេច​ចិត្ត​ហាម​ឃាត់​អ្វី​គ្រប់​យ៉ាង​ទាក់ទង​នឹង​ផ្កា​ម្លិះ។
៥.ប្រទេស​ប៊ូរុនឌី ៖ ហាម​ឃាត់​ការ​រត់​ត្រឹកៗ (ហាត់​ប្រាណ​ពេល​ព្រឹក) ជាក្រុម



កុំ​ចេះ​តែ​ហ៊ាន​ឲ្យ​សោះ នៅ​ក្នុង​ប្រទេស ប៊ូរុនឌី អ្នក​អាច​ជាប់​គុក​អស់​មួយ​ជីវិត​បើ​សិន​ជា​ហ៊ាន​រត់​ត្រឹកៗ​នៅ​ពេល​ព្រឹក ។ ដោយ​សារ​ការ​ត់​ត្រឹក​ៗ ហាត់​ប្រាណ​ពេល​ព្រឹក​នោះ​ជាក្រុម​ វា​ស្រដៀង​នឹង​ការ​បង្វឹក​ទាហ៊ាន ដោយ​ខ្លាច​មាន​ការ​បះបោល​ទើបរដ្ឋាភិបាល​សម្រេច​ចិត្ត​ហាម​ឃាត់​ការ​រត់​របៀបនេះ​ជា​ក្រុម​តែ​ម្ដង​ទៅ។
៤.ប្រទេស​បារាំង ៖ ហាម​មិន​ឲ្យ​ប្រើប្រាស់​ទឹកប៉េងប៉ោះ



ទឹកប៉េងប៉ោះ​ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ក្នុងប្រទេស​បារាំង ពីព្រោះតែ​គេ​យល់​ថា វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​រស់​ជាតិ​ដើម​នៃ​អាហារ មិន​ត្រឹម​តែ​ទឹក​ប៉េងប៉ោះ​នោះ​ទេ គ្រឿង​បន្ថែម​រស់​ជាតិ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។
៣.អូស្ត្រាលី ៖ ហាម​ឃាត់​រូបភាព​អាក្រាត​ និង​ស៊ិចស៊ី​របស់​នារី​សុដន់តូច



ដោយ​សារ​គិត​ថា​ រូបភាព​អាក្រាត និង​ស៊ិចស៊ី​របស់​នារី​សុដន់​តូច វា​ដូចជា រូបថត​អាក្រាត​របស់​ក្មេង​ស្រី​ ដូចនេះ​រដ្ឋាភិបាល​របស់​អូស្ត្រាលី​ក៏​សម្រេច​ចិត្ត​ហាម​ឃាត់​តែ​ម្ដង។
២.អារ៉ាប៊ីសាអូឌីត: ហាម​ឃាត់​នារី​ធ្វើ​រឿង​មួយ​ចំនួន​



ស្រ្តី​ និង​នារី នៅ​អារ៉ាប៊ីសាអូឌីត ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​រឿង​មួយ​ចំនួន​ដូចជា បើកបរ ធ្វើការ​ ទៅហាត់ប្រាណ ។
១.កូរ៉េ​ខាង​ជើង ៖ ហាមឃាត់​ស្ទើរ​តែ​គ្រប់​យ៉ាង



កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដែល​ឯកា​បំផុត​នៅ​ក្នុង​លោក ប្រជាជន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ត្រូវ​បាន​គេ​ហាម​ឃាត់​ក្នុង​ការ​ធ្វើ​រឿង​ជា​ច្រើន​ដូចជា ប្រគុំ​តន្ត្រី ចែក​រំលែក​ការ​គិត និយាយ​រឿង​កំប្លែក​នៅ​ទីសាធារណៈ​ មើល​ទូរទស្សន៍ ចាកចេញ​ពី​ប្រទេស បើកបរ ជំនឿ​សាសនា សូម្បី​តែ​ស្លៀក​ខោ​ខៅប៊យ និង ទាក់ទង​ទៅ​កាន់​ពិភព​ខាង​ក្រៅ៕

No comments:

Post a Comment