Tuesday, November 15, 2016

សេះ៥ក្បាលមហាថ្លៃ មួយៗតម្លៃអាចទិញឡាន Lamborghini រាប់សិបគ្រឿង



សេះ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​នា​សម័យ​បុរាណ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វិញ គេ​មិន​សូវ​ជា​ឃើញ​វត្តមាន​វា​នោះ​ទេ ព្រោះ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ ​បាន​ជំនួស​ដោយ​យានយន្ត​អស់​ទៅ​ហើយ។ ​យ៉ាង​នេះ​ក្ដី សេះ​ពូជ​មួយ​ចំនួន​ នៅ​តែ​ត្រូវ​បាន​គេ​ចិញ្ចឹម​នៅ​ឡើយ តាម​ប្រទេស​នានា ដើម្បី​លក់​ឱ្យ​ទៅ​អ្នក​មាន​លុយ​​ណា ដែល​ចូល​ចិត្ត​ជិះ​វា​ដើរ​លេង ហើយ​និយាយ​ពី​តម្លៃ​វិញ​គឺ​ខ្ពស់​កប់​ពពក​តែ​ម្ដង។ ខ្លះ​ហ្នឹង​ថ្លៃ​មហា​ថ្លៃ ដល់​ថ្នាក់​ថា​អាច​ទិញ​បាន​ឡាន​ទំនើប Lamborghini តម្លៃ​​លាន​ដុល្លារ​ បាន​រាប់​សិប​គ្រឿង​។
ខាង​ក្រោម​នេះ​ The World of Sharing ​សូម​បង្ហាញ​សេះ​ ១០​ក្បាល​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ ៖

១. Fusaichi Pegasus (៦០​លាន​ដុល្លារ​អាមេរិក)


Fusaichi Pegasus ​សេះ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​លើ​លោក​នេះ មាន​តម្លៃ​ខ្លួន​ដល់​ទៅ ៦០​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​សេះ​មួយ​ក្បាល​នេះ​ ថ្លៃ​​កប់​មេឃ​​គឺ​មក​ពី​វា​ជា​សេះ​ដែល​រត់​លឿន​បំផុត ហើយ​ឱ្យ​តែ​យក​ទៅ​ប្រកួត​ម្ដង​ណា ក៏​ឈ្នះ​ដែរ ។
២. Shareef Dancer (៤០​លាន​ដុល្លារ​អាមេរិក)


Shareef Dancer ជា​សេះ​ដែល​គេ​មើល​ឃើញ​ថា ​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ណាស់។ វា​ឆ្លាត​ហើយ មាន​ភាព​ប៉ិន​ប្រសព្វ​គ្រប់​បែប​យ៉ាង។
៣. Totilas (២១​លាន​ដុល្លារ​អាមេរិក)


Totilas ​ជា​សេះ​ពណ៌​ខ្មៅ​រលោង ដែល​មាន​តម្លៃ​ខ្លួន​ ២១​លាន​ដុល្លារ​អាមេរិក។ វា​មាន​តម្លៃ​ថ្លៃ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿង​បែប​នេះ ​ដោយ​សារ​តែ​ចូល​ប្រកួត​៩០​ដង គឺ​ឈ្នះ​ទាំង​៩០​តែ​ម្ដង។
៤. The Green Monkey (១៦​លាន​ដុល្លារ​)


The Green Monkey ជា​សេះ​ដែល​មាន​តម្លៃ​ខ្លួន ១៦​លាន​ដុល្លារ​អាមេរិក។ វា​មាន​សមត្ថភាព​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ខ្លាំង​ណាស់ ហើយ​ក៏​ជា​សេះ​ប្រណាំង​មួយ​រត់​លឿន​ផង​ដែរ។
៥. Palloubet dHalong (១៥​លាន​ដុល្លារ​អាមេរិក)


Palloubet dHalong ​ជា​ប្រភេទ​សេះ​ដែល​លោត​បាន​ខ្ពស់​ជាង​គេ​លើ​លោក។ វា​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​មេដាយ​មាស ​អូឡាំពិច​និង​ទទួល​បាន​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​របស់​អ្នក​គាំទ្រ​ដែល​បាន​ចូល​ទស្សនា​ផង​ដែរ។

No comments:

Post a Comment