Tuesday, November 15, 2016

ប្រវត្តិខេត្តបាត់ដំបង - The history of Battambang Province




ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។
ខេត្តបាត់ដំបង ស្ថិតិ
ផ្ទៃដី: ១១៧០២ គម២
ប្រជាជន: ១,០២៤,៦៦៣ (២០០៨)
ដង់ស៊ីតេ​: ៨៤ នាក់/គម២
ISO 3166-2: KH-
១២ សូមមើលផងដែរ
អំពីឈ្មោះបាត់ដំបង
អ្នកតាដំបងក្រញូង៖និមិត្តរូបនៃខេត្តបាត់ដំបង
បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​ ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​បាត់ដំបង​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ ព្រះ​ដំបង ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​ព្រះ​ដំបង​ ។
ប្រវត្តិសាស្ត្រ
កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃ បឹងទន្លេសាប​គឺ​ជា​ដែន​ដី ​អ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ ភិមៈ​បុរៈ ។ នៅ​ក្នុង សម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីរ​ជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ ច្រើន​ជា​ភស្តុតាង ​បង្ហាញ គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ​ឬ​ក៏​ដល់​ព្រះពុទ្ឋ​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ ពុទ្ឋសាសនា​។
នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨ ​ធ្វើ​អោយ​ជីវភាព រស់​នៅ​របស់​ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​ និរាស​គ្រួសារ​ទ្រព្យ​សម្បិត្ត​ផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សារ​។
ត្រាខេត្តបាត់ដំបង​ក្រោមសម័យគ្រប់គ្រង​ដោយថៃ
នៅ​ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​សតវត្ស​ទី​២០​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា ត្រ​កូល​អភ័យ​វង្ស​ ​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧ ។
តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​ ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​អោយ​កម្ពុជា​វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​ កាប់​ជាង​មួយ​សតវត្ស​រ៍នោះ គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ )​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ១៩០៧​កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្ត គឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​​និង ខេត្ត​សិរី​សោ​ភ័ណ ។
នៅ​ឆ្នាំ​១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សារ​ជា​ថ្មី​អោយ​ទៅ ជា​ខេត្ត​បាត់ដំបង មាន​ស្រុក​២​គឺ​ខេត្ត​បាត់​ដំបង​ ខេត្តសៀមរាប ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឬ​ស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ​ត្បូង។
នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ ។ នៅ​ខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ ស្រុក​ព្រះនេត​ព្រះ​ និង​ ស្រុក​ភ្នំ​ស្រុក ។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មា។​ នៅ​ខែមិនា​ ឆ្នាំ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឬស្សី​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ ក្រឡ ។ នៅ​ខែ​មិនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំង ​នៅ​ថ្ម​ពួក ។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មា​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឲ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី ។
នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡ និង​តំបន់ ​រដ្ឋបាល​ចំនួន​២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា ។ ក្នុង​របប​​វាល​ពិ​ឃាត ៣ ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤ និង​ តំបន់​៥ ។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង-ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​-​ស្រុកមោង​ឬស្សី​-​ស្រុក​៤១​-​ស្រុក​៤២ ។ល។
ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩ ។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​) ។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ ឆ្នាំ​១៩៨៣ ។ ពី​ឆ្នាំ​១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១ ។
នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​-​ស្រុក​បវេល​និង ​ស្រុកឯ​កភ្នំ ។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន ១២​ស្រុក​និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី-​ស្រុក​សង្កែ​ស្រុក​បាណន់-​ ស្រុកឯក​ភ្នំ-​ស្រុក​បាត់ដំបង-ស្រុក​រតន​មណ្ឌ​​ស្រុក​មង្គល​បុរី​-ស្រុក​ សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ-​ស្រុកថ្មពួក​-​ស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​ ។
នៅ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​-​ស្រុក​ថ្ម​ពួក​-​ស្រុក​សិរី​សោ​ភ័ណ​- ស្រុក​ព្រះ​នេត​ព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០ ។
ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ ។ ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង ​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​ ៤៧ ។
នៅ​ឆ្នាំ​១៩៩៨ ក្រោយ​សមា​ហរណ​កម្ម​កំលាំង​កម្ពុជា​ប្រជា​ធិប​តេយ្យ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ ក្រុងប៉ៃលិន​ហើយ​ស្រុក​ចំនួន​៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ស្រុក​សំឡូត-ស្រុក​កំរៀង​ស្រុក​ភ្នំ​ព្រឹក​និង​ ស្រុក​សំពៅ​លូន​។ នៅ​ឆ្នាំ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ ក្រឡ​ដែល​មាន​៦​ឃុំ ។ ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​ ។ រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ ស្រុក​ថ្ម​គោល​វិញ ។
ចាប់​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ ចំនួន​១៣ ឃុំ​ចំនួន​៩៦​ និង​ភូមិចំនួន​៧៤១​ មានផ្ទៃ​ដី១.១៦២.២០០​ហិក​តា មាន​ប្រជា​ជន​១៩១-៣១៧​គ្រួសារ មនុស្ស​រាយ​៩៨៨-៥១០នាក់ ។[១]
លក្ខណៈភូមិសាស្ត្រ
ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិកតា ដែល​ក្នុង​នោះមាន ៤១៥.២០០ ហិកតាជា​ដី​ដែល​អាចដាំ​ដំណាំ​បាន ៣១៥.១០០ ហិកតា​ជា​វាល​ស្រែ ៤៤៤.២០០ ហិកតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ ហិកតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ ហិកតា។
លក្ខណៈភូមិសាស្ត្រ
ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិកតា ដែល​ក្នុង​នោះមាន ៤១៥.២០០ ហិកតាជា​ដី​ដែល​អាចដាំ​ដំណាំ​បាន ៣១៥.១០០ ហិកតា​ជា​វាល​ស្រែ ៤៤៤.២០០ ហិកតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ ហិកតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ ហិកតា។
ខេត្តបាត់ដំបងចែកចេញជា១៣ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ[២][៣] ។
លេខកូដស្រុក ស្រុក ជាអក្សរឡាតាំង ចំនួនឃុំ
០២០១ បាណន់ Banan
០២០២ ថ្មគោល Thma Koul ១០
០២០៣ ក្រុងបាត់ដំបង Bat Dambang ១០
០២០៤ បវេល Bavel
០២០៥ ឯកភ្នំ Aek Phnum
០២០៦ មោងប្ញស្សី Moung Ruessei ១១
០២០៧ រតនមណ្ឌល Rotanak Mondol
០២០៨ សង្កែ Sangkae ១០
០២០៩ សំឡូត Samlout
០២១០ សំពៅលូន Sampov Lun
០២១១ ភ្នំព្រឹក Phnum Proek
០២១២ កំរៀង Kamrieng
០២១៣ គាស់ក្រឡ Koas Krala
០២១៤ រុក្ខគិរី Rukhakiri
សរុប ៩៤
វិស័យសេដ្ឋកិច្ច
ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយគត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលទៅដើមរដូវ និង ពាក់កណ្តាល​រដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគ​រយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤,០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នា​រានដី ដែលបោះបង់ចោលពីមុន​ និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ​២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួន​ជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤​ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតា​ស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។
២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%​ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ​ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក ​បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%
៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់​១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតា​កៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការ​បាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោន​សំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ ​យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវ​កណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញ​កសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល​ ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ​ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ​ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញ​ផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តា​ភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន​ ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំ​ចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិង​ឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃ​និងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការ​បានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២​ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤​ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅ​តាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយ​ទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅ​ជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច​។ ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។
ឡូត៍នេសាទមានចំនួន ១២ឡូត៍ ក្នុងនោះគាត់ឱ្យអ្នកនេសាទ ជាលក្ខណៈគ្រួសារមានចំនួន៣ឡូត៍ និង ៩ឡូត៍​ទៀតត្រូវបញ្ចប់កិច្ចសន្យានៅ ឆ្នាំ២០០៩។
អាជីវកម្មនេសាទឧស្សាហកម្មសំរេចបាន៧.០១០តោនមានការកើនឡើងចំនួន១.៨១០តោន
នេសាទគ្រួសារក្នុងដែននេសាទសរុបបាន១៨០០តោនមានការថយចុះ១៨០០តោន។ នេសាទគ្រួសារនៅតាម​វាលស្រែសំរេចបាន៩៩០តោន
សហគមន៍នេសាទ ៣៧សហគមន៍ មានសមាជិកជាង ៣០០នាក់ក្នុងមួយសមាគមន៍។
ចំពោះការងារជលផលនៅរដូវវស្សាឆ្នាំនេះយើងសង្កេតឃើញប្រភេទត្រី ដែលមានសេដ្ឋកិច្ច មួយចំនួនកើន​ឡើងជាប្រភេទត្រី រ៉ស់ ត្រីឆ្តោរ។ មូលហេតុកើនឡើងដោយសារ ក្រសួកកសិកម្ម ធ្វើការហាមឃាត់ ការចាប់កូនត្រី​រ៉ស់-ត្រីឆ្តោរ ពីធម្មជាតិទៅចិញ្ចឹម។ក្នុងខែធ្នូ កន្លងមកនេះគេសង្កេតឃើញមានត្រីល្អិត ត្រីសំរាប់ធ្វើប្រហុកនៅតាមដង​ស្ទឹងសង្កែដែលភាគច្រើនជាត្រីស មាន៩០%-ជាត្រីរៀលមានប្រមាណរ៉ាប់ពាន់តោន។ តាមលទ្ធផលនេះគឺមានការកើន​ឡើងជាងឆ្នាំមុនៗ នេះបណ្តាលមកពីការទប់ស្កាត់បទល្មើសនេសាទបានជោគជ័យនៅរដូវបិទនេសាទ។[៤]
វិស័យវប្បធម៌និងសាសនា
មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបង ជាអង្គភាពមួយបំរើការងារវប្បធម៌ និង ធ្វើអាជីវកម្មរកចំណូលបង់ ចូលរដ្ឋផង។មន្ទីរវប្បធម៌ និងវិចិស្រិល្បៈខេត្តគ្រប់គ្រងដឺកនាំការិយាល័យចំណុះផ្ទាល់ចំនួន៦ និង ការិយាល័យវប្បធម៌និងវិចិត្រ ស្រុកទាំង១៣។
១-ការងារវប្បធម៌និងស្តារទំនៀមទំលាបប្រ់ពៃណី
ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា
ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗ។
ចូលរួមពិព័រណ៍តាំងបង្ហាញមុខម្ហូបអាហារ និងបង្អែមខ្មែរនៅកន្លែងនាគបាញ់ទឺកមុខដើមពោធិព្រឹក្ស។
បានរៀបចំលេងល្បែងប្រជាប្រិយនៅ រមណីយដ្ឋានភ្នំសំពៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
បានចូលរួមប្រណាំងទូកនៅខេត្តក្នុងឱកាសចេញព្រះវស្សា
បានចូលរួមមហោស្រពខ្លែងខ្មែរ លើកទី២០ឆ្នាំ២០០៦ទូទាំងព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប។
ចុះស្រាវជ្រាវលើគ្រប់វិស័យវប្បធម៌-ទេសចរណ៍-កសិកម្មលើភូមិ៣ក្នុងឃុំវត្តគរស្រុក-ខេត្តបាត់ដំបង
ទប់ស្កាត់ការលួចបញ្ចាំងវីដេអូអាសអាភាស
ចុះស្រង់ស្ថិតិបណ្ណាល័យនៅតាមសាលារៀនគ្រប់កំរិតនិងតាមវត្តអរាម
ចុះស្រង់ស្ថិតិផ្ទះសំអាងការ-ថតរូប-បណ្ណាគារ-បោះពុម្ពនិងណែនាំឱ្យទៅធ្វើច្បាប់អាជីវកម្ម
បណ្ណាល័យខេត្តបើកទ្វារជូនសាធារណះជនចូលអានសៀវភៅជារៀងរាល់ថ្ងៃធ្វើការ
មណ្ឌលពិព័រណ៍រូបភាពបើកទ្វារជូនភ្ញៀវទស្សនារៀងរាល់ម៉ោងធ្វើការ
បានសហការជាមួយអង្គការគ្រួសារថ្មីតាំងពិព័រណ៍ផ្សេងៗ
២-ការងារបេតិកភណ្ឌ័និងថែរក្សាសម្បត្តិវប្បធម៌ជាតិ
បានសហការជាមួយស្ថាបន័ពាក់ពន្ធ័ និងសមត្ថកិច្ចចុះទប់ស្កាត់ជនទុច្ចរិត ដែលលួចជីកគាស់កកាយរាវរកវត្ថុបុរាណ
ចូលរួមប្រជុំដោះស្រាយការរំលោភយក ដីប្រាសាទត្រីកោណឬប្រាសាទបវេលនៅស្រុកបវេល
ចុះធ្វើការការពារ ទួលប្រាសាទទួលបុរាណដែលមានការប៉ះពាល់ពី សុរិយោដីខេត្តក្នុងការវាស់វែងធ្វើបណ្ណ័
កម្មសិទ្ធជូនប្រជាពលរដ្ឋ។
ចុះពិនិត្យមើលគ្រប់ប្រាសាទទាំងអស់ក្នុងខេត្ត ហើយបានកាប់ឆ្ការព្រៃសំអាតជុំវិញបរិវេណប្រាសាទទាំង៥ គឺ
ប្រាសាទបាសែត ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹងលិច និងប្រាសាទស្នឹងកើតសំរាប់ភ្ញ៉ៀវ
ទេសចរណ៍រៀងរាល់ថ្ងៃ។
បានបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាជន និងដល់ចៅអធិការអាចារ្យគណៈកម្មការវត្តនូវច្បាប់ស្តីពីកិច្ច
ការពារបេតិកភណ្ឌ័វប្បធម៌ និងសារាចរណែនាំស្តីពីការប្រមូលវត្ថុបុរាណ ពីកន្លែងដែលគ្មានសុវត្ថិភាពនៅ
រាយប៉ាយតាមព្រៃនិងតាមប្រាសាទនានាមករក្សាទុកនៅក្នុងសារមន្ទីរ
បានប្រមូលវត្ថុបុរាណជា ថ្មចម្លាក់ជាភាជន៍និងវត្ថុផ្សេងៗទៀត បានចំនួន៧១ដុំមករក្សាទុកក្នុងសារមន្ទីរខេត្ត
សារមន្ទីរខេត្តបានបើកទ្វារជូនសាធារណៈជនភ្ញ៉ៀវជាតិ អន្តរជាតិចូលទស្សនារៀងរាល់ថ្ងៃធ្វើការ
៣-ការងារសិល្បះសូនរូប- សិប្បកម្ម
មានសិប្បកម្មចម្លាក់ផ្ទះលក់វត្ថុសិប្បកម្ម និងវត្តុអនុស្សាវរីយ៍វិចិត្រកម្មគំនូរហើយបានអញ្ជើញអាជីវករ
ដែលប្រកបរបរអាជីវកម្មនេះ មកធ្វើការណែនាំពីការធ្វើច្បាប់អាជីវកម្មលើមុខរបរ។
អាជីវករលក់ដូរស៊ីឌី វីស៊ីឌី បានជ្រួតជ្រាបកាន់តែច្បាស់ពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
ការងារសិល្បអាជីព ខេត្តនៅក្នុងឆ្នាំ២០០៦នេះមានការរីកចំរើនប្រសើរទ្បើង។
បានរៀបចំធ្វើច្បាប់លើការងារអភិវឌ្ឍន៍វប្បធម៌ និងការងារសិល្បះសូនរូបសិប្បកម្ម។
ទោះបីសិល្បមហាជននៅមានសេសសល់តិចតួចយើង នៅតែរក្សាបាននូវប្រភេទសិល្បះមហាជនមួយចំនួន
នៅតាមមូលដ្ឋានភូមិ-ឃុំដែលជាទុនមួយសំរាប់ការអភិវឌ្ឍន៍នៅថ្ងៃមុខ។
៤ -ការងារសិល្បះនិងទស្សនីយភាព
ក-សិល្បៈទស្សនីយភាព
សិល្បករ និងសិល្បការនី បច្ចេកទេស មួយចំនួនបានចុះទៅបង្ហាត់របាំ និងល្ខោនខ្លីៗ ។
ចុះស្រាវជ្រាវប្រវត្តិកន្ទ្រឺមមីន នៅភូមិចំការសំរោងឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង និងនៅឃុំចម្លងគួយស្រុកសំទ្បូត។
ចុះពិនិត្យរបាំដូរតន្ត្រីបុរាណនៅវិហារព្រះគ្រឺស្តសាសនានៅភូមិតាហែន ឃុំរការស្រុកសង្កែ ខេត្តបាត់ដំបង
បានតម្លើងរបាំថ្មីបាន២របាំគឹរបាំឆៃយ៉ាំនិងរបាំងកន្ទ្រឺមមីង
បានសំដែងរបាំត្រុដិដើម្បីអបអរក្នុង ពិធីបុណ្យចូលឆ្នាំថ្មីតាមបណ្តាមន្ទីរនានាជុំវិញខេត្តនៅតាមរមណីយដ្ឋាន និងតាមវិទ្យាស្ថានសិក្សានានាក្នុងខេត្ត។
ខ-សិល្បៈមហាជន
វិស័យសិល្បមហាជនមានសកម្មភាពផុលផុសតាំងពីប្រជាជន រហូត ដល់សិស្សានុសិស្ស និង បណ្តាអង្គការ ក្រៅរដ្ឋាភិបាល។
នៅឆ្នាំ២០០៦នេះកម្មវិធីសិលាប្រចាំខេត្តបាត់ដំបង បានជួយឧបត្ថម្ភថវិកាសំរាប់បណ្តុះបណ្តាលបង្កើត ក្រុមភ្លេងពិណពាទ្យ ១ក្រុមចំនួន១២នាក់ រយះពេល៩០ថ្ងៃ សំរាប់ឃុំតាសាញស្រុកសំទ្បូត។
៦-ផែនការសំរាប់ឆ្នាំ២០០៧
ប្រទ្បងមហោស្រពចំរៀងសម័យ និង បុរាណទូទាំងខេត្ត
ប្រគុំតន្ត្រីលេងល្បែងប្រជាប្រិយពេលចូលឆ្នាំប្រពៃណីជាតិ
ស្រាវជ្រាវរបាំនិងហ្វឺកហាត់យីកេនិងល្ខោនបាសាក់
ចុះពិនិត្យការផលិតសិល្បៈសូនរូបនិងសិប្បកម្មទូទាំងខេត្ត
ផ្សព្វផ្សាយទប់ស្កាត់ផ្នែកភាពយន្តវីដេអូអាសអាភាស និងស្រាវជ្រាវទួលបុរាណ
ធ្វើប្លង់កំណត់តំបន់ប្រាសាទទាំង៤
ធ្វើសាលាកបត្រ័វត្ថុបុរាណក្នុង សារមន្ទីរខេត្តនិងអតីតសារមន្ទីរជាតិវត្តពោធិវាល
ចុះប្រមូលវត្ថុបុរាណតាមវត្តទូទាំងខេត្ត
បណ្តុះបណ្តាលបង្កើតភ្លេងពិណពាទ្យ១វង់ ក្នុងឃុំឆ្នាល់មាន់ស្រុកគាស់ក្រទ្ប
ជួសជុលមណ្ឌលពិព័រណ៍រូបភាព
រៀបចំសំដែងសិល្បៈក្នុងពិធីចំរើនព្រះជនព្រះមហាក្សត្រ
សុំក្របខណ្ឌ័មន្ត្រីជំនាញ ល្ខោនបាសាក់របាំបុរាណយីកេ សិល្បៈសូនរូបសិប្បកម្មបុរាណវិទ្យាបុគ្គលិកអណ្តែត
៧-វត្តអារាមនិងសាសនា
ក្នុងខេត្តមានវត្តអារាមដែលជា ទីសក្ការះបូជានៃព្រះពុទ្ធសាសនាមានចំនួន៣០៧វត្ត ក្នុងនោះមានវត្តធម្មយុត៉្តិ ចំនួន១៣មានព្រះសង្ឃសរុប ៥១៦៩អង្គ និងព្រះវិហារសាសនា ដទៃទៀត ដែលគួរចាប់អារម្មណ៍។ជាពិសេសគឹ វត្ថុបុរាណខ្មែរ ជាច្រើនពោរពេញទៅដោយក្បាច់រចនានៃ វប្បធម៌ខ្មែរ។វត្តអារាមមិនត្រឺមតែជាកន្លែង ប្រណិប័តជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែ គឹជាកន្លែងសំរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រខ្មែរផងដែរ។ក្នុងនោះមាន ៖
សាលាធម្មវិន័យចំនួន៨៨សាលា១១៥ថ្នាក់
សាលាពុទ្ធិកបឋមសិក្សាចំនួន៣៧សាលា៤៥ថ្នាក់
សាលាពុទ្ធិកវិទ្យាល័យចំនួន១សាលា
សាលាពុទ្ធិកមធ្យមទុតិយភូមិមាន៣ថ្នាក់
ដោយទ្បែកអាស្រមមាន២៩សាលាឆទាន ៥០រោងឧបោសថ៥១មណ្ឌលវិបស្សនាធុរះ៤។ នៅក្នុងឆ្នាំ២០០៦នេះបានធ្វើការកែសំរួលមន្ត្រីសង្ឃបាន៣វត្ត ហើយជួយបង្កលក្ខណះដល់វត្តអារាមនានាកសាងវត្ត អោយមានសោភណ័ភាពល្អដែលអាចមានដូចជាវត្តកំផែងវត្តសំរោង ក្នុងវត្តឯកភ្នំវត្តភ្នំសំពៅជាដើមត្រូវបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាច្រើន។ ក្រៅពីព្រះពុទ្ធសាសនាមានសាសនាផ្សេងៗទៀត ៖
អ៊ីស្លាមសាសនា= មានវិហារចំនួន៧ស៊ូរ៉ាវ១១
គ្រឺស្តសាសនា = មាន២៤ក្រុមជំនុំសាសនាបាហាយមានព្រះវិហារ១
សាសនាម៉ីលិក = មានវិហារ២សាសនាព្រះនាងគង់ស៊ីអ៊ីមមានព្រះវហារ១ [៥]
មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង
១. ពីសៀមរាបទៅកាន់បាត់ដំបង
ការធ្វើដំណើរតាមផ្លូវទឹក : ពីសៀមរាប​ទៅ​បាត់​ដំ​បង​ គឺ​ធ្វើការ​ចេញ​ដំ​ណើរ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​​ម៉ោង ៧:០០ ព្រឹក​ ក្នុង​តំ​លៃ ៧ ដុល្លា ទៅ ១៥ ដុល្លាអាមេរិច ក្នុង​ម្នាក់ ។​ ការធ្វើ​ដំ​ណើរ​ត្រូវ​ចំ​ណាយ​ពេល​ពី​ ៣ ទៅ​ ៤ ម៉ោង ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​បឹង​ទន្លេ​សាប និង​ស្ទឹង​សង្កែ សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​នៅ​រដូវ​វស្សា​ ប៉ុន្តែការ​ធ្វើ​ដំ​ណើរ​នៅ​រដូវប្រាំង​វិញ​គឺ​ត្រូវ​ចំ​ណាយ​ពេល​យូរជាង​ នេះពី​​ព្រោះ​នៅ​រដូវ​ប្រាំង​ទឹក​គឺ​មាន​គំ​ពស់​ទាប ហើយ​ការ​ធ្វើ​ដំ​ណើ​រ អាច​និង​មាន​ការ​លំ​បាក​ច្រើន ដូច​នេះ​អ្នក​គូរ​តែ​មើល​ពី​ស្ថាន​ភាព​មុន​និង​ធ្វើ​ដំ​ណើរ ។
ការធ្វើដំណើរតាមផ្លូវ​គោគ : ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គោគ​ពី​សៀម​រាប​ទៅ​កាន់​បាត់​ដំ​បង​គឺ​ត្រូវ​ ធ្វើដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ឆ្លង​កាត់​តាម ស្វាយ​ស៊ី​សុ​ផុន​ ។​ ​លោក​អ្នក​ត្រូវ​ចំ​ណាយពេល​យូរ​បន្តិច​សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​ពី​សៀម​រាបទៅស្វាយ​ស៊ី​សុ​ផុន ព្រោះ​ស​ភាព​ផ្លូវ​ហាក់​ដូច​ជា​មាន​ការ​លំ​បាក់​បន្តិច ​​ ប៉ុន្តែចាប់​ពី​ស្វាយ​ស៊ី​សុ​ផុន​ទៅ​បាត់​ដំ​បងគឺ​មាន​លក្ខ​ណៈ​ល្អ​ប្រ​សើ​ ឡើង​វិញ ។ ការ​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​តាក់​ស៊ី​លក្ខណៈផ្ទាល់​ខ្លូនគឺ​មាន​តំ​លៃ​ចាប់ ពី ៣០ដុល្លា ទៅ ៤០ ដុល្លាអា​មេរិច​និង​ប្រើ​ពេលពី​ ៣ ទៅ ៥ ម៉ោង ។
២. ភ្នំ​ពេញ​ទៅបាត់​ដំបង
ការធ្វើដំណើរតាមផ្លូវ​គោគ : ពី​ភ្នំ​ពេញ​ទៅបាត់​ដំ​បង គឺ​មាន​ចំ​ងាយ​ផ្លូវ ​២៩១​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​នេះ គឺ​ក្រាល​ដោយ​កៅ​ស៊ូដែល​បង្ក​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ ។
ការធ្វើដំ​ណើរតាម​រថយន្តក្រុង : ការធ្វើដំ​ណើរ​តាម​រថយន្ត​ក្រុង​គឺ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បំ​រើ​សេវា ​កម្ម​នេះ ដូច​ជា​ក្រុម​ហ៊ុន​ នាគ​ក្រ​ហម រិទ្ធី​មុន្នី ជី​អេស​ធី កាពី​តូល ភ្នំពេញ​សូរិយា ដែល​ចេញ​ដំ​ណើរ​ជា​រៀង​រាល់​ថ្ងៃ​ ពីពេល​ព្រឹក​រហូត​ដល់​ពេល​ថ្ងៃ​ត្រង់ ដែល​សំ​រាប់​មនុស្ស​ម្នាក់​មាន​តំ​លៃ​ចាប់​ពី ៤ ដុល្លា ទៅ​ ៤.៥​ ដុល្លាអាមេរិច ។​ សំ​រាប់​ការ​ធ្វើ​ដំ​ណើរ​នេះ​ត្រូវ​ចំ​ណាយ​ពេល​ប្រ​ហែល​ជា​ ៥ម៉ោង ។
ការធ្វើដំ​ណើរ​តាម​តាក់ស៊ី : បើ​សិន​ជា​លោក​អ្នក​ចង់​ជួល​រថយន្ត​តាក់​ស៊ី​ជិះ​ជា​លក្ខ​ណៈ​ផ្ទាល់​ខ្លួន​ នោះ​ លោក​អ្នក​ត្រូវ​ចំ​ណាយ​តំ​លែ​ប្រ​ហែល​ពី ៣០ ទៅ ៤០ ដុល្លាអាមេ​រិច ប៉ុន្តែ​បើ​សិនជា​លោក​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថយន្ត​តាក់​ស៊ី​ដែល​មាន​លក្ខ​ ណៈជា​ក្រុម​នោះ​លោក​អ្នក​គ្រាន់​តែ​ចំ​នាយ​២៥.០០០ រៀល​ប៉ុណ្ណុះក្នុង​ម្នាក់ ការ​ធ្វើ​ដំ​ណើរ​ជា​ក្រុម​នេះ​លោក​អ្នក​ប្រ​ហែល​​ជា​មិន​សួវ​ស្រួល​ក្នុង​ ការ​ធ្វើ​ដំ​ណើរ​ទេ​ព្រោះ​លោក​អ្នក​ត្រូវ​អង្គុយ​ប្រ​ជ្រៀត​គ្នា​បន្តិច ។
ការធ្វើដំ​ណើរ​តាម​រថភ្លើង : ពីភ្នំ​ពេញ​ទៅបាត់​ដំ​បង​លោក​អ្នកក៏​អាច​ធ្វើ​ដំ​ណើរ​តាម​រថ​ភ្លើង​បាន​ដែរ ប៉ុន្តែ​រថ​ភ្លើង​គឺ​វា​មាន​សភាព​ចាស់​ ហើយ​ក្នុង​មួយ​សប្តាហ៍​ចេញ​ដំ​ណើរ​តែ​មួយ​ដងគត់ គឺ​នៅ​ថ្ងៃ​សៅរិ៍ចេញ​ដំ​ណើរ​ពីភ្នំពេញ ទៅបាត់​ដំ​បង និង​នៅ​ថ្ងៃ​អាទិត្យពី​បាត់​ដំបង​ទៅ​ភ្នំពេញ​វិញ ការ​ធ្វើ​ដំ​ណើរ​តាម​រថភ្លើង​ត្រូវ​ចំណាយ​ពេល ១២ ម៉ោង​និង​មាន​តំ​លៃ ​២២.០០០រៀល​ក្នុង​ម្នាក់។ [៦]
តំបន់ទេសចរណ៍
ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
ប្រាសាទបាណន់
ប្រាសាទបាណន់​ជា​រចនាបថ​​កណ្តាល​ស.ត​ទី ១១ និង​ចុង​ស.តទី ១២។ ព្រះរាជា​ដែល​បាន​កសាង​មុន​គេគឺ​ព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១​.១២១៩)។ ប្រាសាទ​បាណន់​ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ​ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ ចំងាយ​ ២៥គ,ម​ ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បាណន់មាន​គូទឹក និង​ល្អាងសំខាន់​ពីរ​គឺ​ល្អាងព្រះទឹក និង​ល្អាងបិទមាស។ រមណីយដ្ឋាន​ប្រាសាទ​បាណន់​គឺជារមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ ភូមិសាស្ត្រ​ និង បរិស្ថាន​ជុំវិញ​បាន​ផ្តល់​អំនោយ​ផល​​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍​ ពីព្រោះ​សងខាងដងផ្លូវ​ទៅកាន់​រមនីយដ្ឋាននេះ​សំបូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ​​កសិកម្ម​ដូចជាស្រូវ ជាពិសេស​ចំការ​ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ២ ដង ហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និងទីក្រុងភ្នំពេញផង។
​ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។
ប្រាសាទបាសែត
ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។
​ប្រាសាទស្នឹង
ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។
​ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។
​អាងកំពីងពួយ
អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱយ​វិស័យ​ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ត្រី។
សេកសក
សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
​ស្ទឹងចំលងគួយ
រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែរ​ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។
​បន្ទាយសត្វ
បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ មាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។
រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង
រ​ម​ណីយ​ដ្ឋាន​សេក​សក
សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។​
រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ែ​លិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។
រមណីយដ្ឋានស្ទឹងចំ​លងគួយ
រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។
រមណីយ​ដ្ឋាន​បន្ទាយ​សត្វ
បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។
អ្នកល្បីល្បាញប្រចាំខេត្ត
អ្នកស្រី រស់ សេរីសុទ្ធា អ្នកចំរៀងដ៏ល្បីល្បាញ
==================
 ប្រភព ៖ http://share-cen.blogspot.com

No comments:

Post a Comment