![]() |
បុរស នីហ្សេរីយ៉ាអាយុ ៩២ឆ្នាំ ដែលល្បីមានប្រពន្ធជាង១រយនាក់។ Youtube |
មែនហើយ!
លោក មូហាមេដ ប៊េលឡូ អាប៊ូបាការ អាយុ ៩២ ឆ្នាំ រស់នៅក្នុងទីក្រុងប៊ីដា
រដ្ឋនីហ្គ័រ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជាង ១០០
នាក់ក្នុងឆាកជីវិតរបស់លោក ជាអ្វីដែលលោកបានចាត់ទុកជា « កំពូលបុរសមានសំណាង »។
ពេញមួយជីវិត
លោក អាប៊ូបាការ គឺជាឪពុកមានកូនសរុប ១៨៥ នាក់ ដែលពួកគេភាគច្រើនអាយុខ្លីជាងលោក
និងភរិយា ១០៧ នាក់ ដែល ១០ នាក់បានលែងលះ។
លោក
អាប៊ូបាការ បានក្លាយជាប្រធានបទក្ដៅពាសពេញបណ្ដាញផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំ
ប៉ុន្ដែលោកវិលមកភាពល្បីល្បាញវិញនៅឆ្នាំក្រោយ ក្រោយពីរបាយការណ៍ជាច្រើនបានចុះផ្សាយពីមរណភាពរបស់លោក។
លោកបានប្រាប់
កាសែត វ៉ានហ្គាដ របស់នីហ្សេរីយ៉ា ថា៖ « អូ! ម្ចាស់ថ្លៃអើយ! ខ្ញុំនៅរស់រវើក ទាំងមាំទាំ
និងសុខភាពបរិបូណ៌ »។
![]() |
ទីកន្លែងរស់នៅ របស់បុរសប្រពន្ធជាង១០០នាក់។ Youtube |
នៅក្នុងគម្ពីរកូរ៉ាន
បុរសអាចយកប្រពន្ធបានតែ ៤ នាក់ និងត្រូវទទួលរ៉ាបរងសព្វបែបយ៉ាងទាំងសេដ្ឋកិច្ចគ្រួសារ
និងការគាំពារផ្សេងៗឲ្យស្មើភាពគ្នា។ បន្ថែមពីដៃគូជីវិត រហូតដល់ ៩៣
នាក់ អតីតគ្រូបង្រៀន និងអ្នកទេសនារូបនេះ បច្ចុប្បន្នគ្មានចំណូលដុំកំភួននោះទេ
ហើយមានកាសែតខ្លះចុះផ្សាយថា មហាគ្រួសារសមាជិកជិត ៣០០ នាក់មួយនេះ អាស្រ័យចំណូលដោយការប្រើកូនខ្លះដើរសុំទាន។
ក្នុងឆ្នាំ
២០០៨ តុលាការនីហ្សេរីយ៉ា បានសម្រេចឲ្យលោក អាប៊ូបាការ លែងលះភរិយា ៨២
នាក់ក្នុងចំណោម ៨៦ នាក់ត្រឹមរយៈពេល ៤៨ ម៉ោង បើមិនដូច្នោះត្រូវបណ្ដេញចេញពីរដ្ឋ។
ដោយផុតឱសានុវាទ លោកនៅតែមិនព្រមលែងលះភរិយាណាម្នាក់ឡើយ។
![]() |
កូនស្រីរបស់លោកផ្ដល់បទសម្ភាស។ Youtube |
ប៉ុន្ដែទោះជាខំរឹងរូសយ៉ាងណាក៏ដោយ
ក៏លោកបានលើកឡើងថា លោកមិនចង់ឲ្យបុរសដទៃដើរតាមផ្លូវរបស់លោកនោះទេ។
លោកនិយាយថា៖
« ខ្ញុំមិនបានខំស្វះស្វែងអីទេពួកគេមករកខ្ញុំខ្លួនឯង។
ខ្ញុំនឹងពិចារណាពីការពិតថាព្រះបានប្រទានឲ្យខ្ញុំធ្វើបែបនេះ ហើយខ្ញុំគ្រាន់តែរៀបការជាមួយពួកគេប៉ុណ្ណោះ »។
លោកបានអះអាងថា
ភរិយារបស់លោកនាំគ្នាមកសុំរួមរស់ជាមួយលោក ដោយសារតែលោកមានកេរ្ដិ៍ឈ្មោះល្បីខាងព្យាបាលជំងឺ។
ភរិយាភាគច្រើន មានអាយុក្មេងជាងកូនខ្លះទៀត ដោយពួកគេបានបញ្ជាក់ថា លោកអាចព្យាបាលជំងឺជាច្រើនប្រភេទ។
![]() |
ប្រពន្ធទី៣របស់លោកផ្ដល់បទសម្ភាស។ Youtube |
ក្រោយពីដំណឹងមរណភាពក្នុងខែមិថុនា
ឆ្នាំ២០១២ លោក អាប៊ូបាការ បានផ្ដល់បទសម្ភាសកម្រមួយដល់កាសែត The
Nation ដែលលោកបាននិយាយថា លោកនៅមិនទាន់បញ្ចប់គម្រោងអាពាហ៍ពិពាហ៍ឡើយ។
លោកបានលើកឡើងថា៖
« ភរិយាប៉ុណ្ណឹងមានទាន់ច្រើនឯណា?
មានតែ ៩៧ នាក់ហ្នឹង។ ខ្ញុំនឹងនៅបន្ដរៀបការបន្ថែមទៀត ដរាបណាខ្ញុំនៅមានដង្ហើមដក »៕ HR
No comments:
Post a Comment