Sunday, September 11, 2016

ខ្លីខ្លឹម៖ តើនរណា ជាអ្នកបង្កើតអោយមាន ១ ថ្ងៃ មាន 24 ម៉ោង?



តារាវិទូក្រិច Hipparchus ជាមនុស្សដំបូងគេ ដែលស្នើគំនិតឱ្យមានការបែងចែក ១ថ្ងៃ ចេញជា 24 ម៉ោងស្មើៗគ្នា។ Hipparchus បានបង្កើតស្តង់ដារនៃប្រព័ន្ធនេះ ពីជនជាតិអេស៊ីប ដែលបានបែងចែកថ្ងៃជា 24 ម៉ោងផងដែរ ប៉ុន្តែ មិនបានប្រើប្រាស់រយៈពេលអោយមានភាពស្តង់ដាគ្រប់ម៉ោងនោះទេ។
 
 ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ពេលវេលា “ equinoctial ” ពីព្រោះវាផ្អែកទៅលើមូលដ្ឋាន 12 ម៉ោងនៃថ្ងៃ និង 12 ម៉ោងនៃពេលយប់ នៅលើសមមាត្រ Equinoxes (ពេលដែលរយៈពេលនៃពេលថ្ងៃ ស្មើនឹងរយៈពេលនៃពេលយប់)។ ប្រទេសជាច្រើនឯទៀត បានបន្តប្រើ ម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែ ម៉ោង ចាប់ផ្តើមមានស្ដង់ដារកាន់តែខ្លំាងទៅៗ ក្នុងរយៈពេលបច្ចឹមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិច។ ក្នុងឆ្នាំ 1884 ថ្ងៃសកលដែលមាន24 ម៉ោងត្រូវបានស្នើឡើង និងទទួលយកនៅសន្និសិទអន្ដរជាតិ Meridian ដែលជាពេលចាប់ផ្តើម នៃការបង្កើតអោយមានស្តង់ដាពេលវេលាតាមតំបន់ (Time Zones)។
=-=-=-=-=-=-=-=-=-=-=-=-=
ប្រភព៖

ដោយ៖ គេហទំព័រចែកចាយ ( jakjay.com )

No comments:

Post a Comment