Friday, August 26, 2016

ហេតុអ្វីមិនអាច Copy File មានទំហំធំចូល USB Flash បាន?



ម៉េច​ក៏ Copy File អត់​ចូល? Flash សល់ Free Space សោះ​ហ្នឹង? សំណួរនេះ​ខ្ញុំ​ជឿ​ថា​ប្រ​ហែល​មាន​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​ជួប​ប្រទះ​នូវបញ្ហា​នេះ​ហើយ។ ហើយ​ប្រសិន​បើ​ប្រិយ​មិត្ត​មិន​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ទេ ក៏ប្រិយ​មិត្ត​អាច​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ទុក​គ្រាន់​ជា​ចំណេះ​ដឹង​មួយ​ផ្នែក​តូច​សំរាប់​ប្រិយ​មិត្ត​ដែល​ប្រើ​ប្រាស់ Computer ប្រចាំ​ថ្ងៃផងដែរ។
 
មូល​ហេតុ​នៃ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី USB Flash Drive របស់​លោក​អ្នក​ប្រើ​ប្រាស់​នូវ File System ប្រភេទ FAT32 ដែល​ប្រភេទ File System នេះ​អាច​ទទួល​យក File ដែល​មាន​ទំហំ​ធំ​បំ​ផុត​នោះ​គឺ​ត្រឹម​តែ 4GB ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ប្រភេទ File System នេះ​នឹង​ជាប់​មក​ជា​មួយ Flash របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ទិញ Flash ថ្មី​មក​ប្រើ​ប្រាស់។
(ដំ​ណោះ​ស្រាយ) ចំពោះ​ដំណោះ​ស្រាយ​វិញ​គឺ​មាន​២​របៀប៖
របៀបទី១ ៖ ប្រសិន​បើ Flash នោះ​ថ្មី ឬ​មាន​ឯកសារ​តិច​តួច​នៅ​ក្នុង​នោះ លោក​អ្នក Copy ឯកសារ​របស់​លោក​អ្នក​ចេញ​រួច​ធ្វើ​ការ Format ដោយ Right Click ទៅ​លើ Flash របស់​អ្នក​រួច​ជ្រើស​យក Format បន្ទាប់​មក​ ត្រង់ File System សូម​ជ្រើស​យក NTFS  រួច​ចុច OK ជា​ការ​ស្រេច។
របៀបទី២ ៖ ប្រ​សិន​បើ Flash នោះ​មាន​ឯក​សារ​ច្រើន​ហើយ​លោក​អ្នក​មិន​ចង់ Copy ឯកសារ​ទាំង​នោះចេញ បន្ទាប់​មក​ធ្វើ​ការ Format រួច Copy ឯក​សារ​ចូល Flash វិញ​ដោយ​ធ្វើ​ការ​ចំណាយ​ពេល​យូរ នោះ​លោក​អ្នក​អាច​ធ្វើ​ការ​បំ​លែង File System ពី FAT32 ទៅ NTFS បាន​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម៖
ចុច ​Start menu + r បន្ទាប់​មក​វាយ cmd រួច​ចុច Enter នោះ​ផ្ទាំង Command ខ្មៅ​មួយ​នឹង​បង្ហាញ​មក បន្ទាប់​មកសូម​លោក​អ្នក​វាយ Convert F: /FS:NTFS
ដែល F គឺ​ជា​ទី​តាំង Drive USB របស់​អ្នក។ ប្រសិន​បើ Drive USB របស់​លោក​អ្នក​ជា Drive ផ្សេង​ដូច​ជា G រឺ H នោះ​សូម​វាយ Convert G: /FS:NTFS Convert H: /FS:NTFS  រួចចុច Enter បន្ទាប់មក សូម​រង់​ចាំ​នូវ​ដំណើរ​ការ​បំលែង​នេះ​បន្តិច​ជា​ការ​ស្រេច។
ពេល​នេះ​លោក​អ្នក​អាច Copy File ដែល​មាន​ទំហំ​ធំ​ចូល Flash របស់​អ្នក​បាន​ហើយ៕

No comments:

Post a Comment