Saturday, July 9, 2016

បម្លែងរូបភាព ឬឯកសារណាមួយឲ្យទៅជា PDF នៅក្នុង Windows 10 ដោយពុំចាំបាច់ប្រើកម្មវិធីណាមួយឡើយ!


 Windows 10 បានអនុញ្ញាតឲ្យលោកអ្នកបម្លែងឯកសារណាមួយទៅជា PDF ហើយព្រមទាំង Save ឯកសារណាមួយទៅជា PDF​ ផងដែរ។ នៅក្នុងគន្លឹះនេះ យើងនឹងបង្ហាញលោកអ្នកពីរបៀបប្រើ Microsoft print to PDF ដើម្បីបម្លែងឯកសារណាមួយទៅជា PDF ។
ដើម្បី Save រូបភាពមួយឲ្យទៅជា PDF

១.ប្រសិនបើលោកអ្នកមានរូបភាពមួយចង់បម្លែងទៅជា PDF សូម Right Click នៅលើឯកសាររូបភាពនោះហើយជ្រើសយក Open with => " Paint " ។


២.ចុចលើពាក្យ File ហើយបន្ទាប់មកចុច " Print " => ហើយជ្រើសយក " Print " ទៀត។

៣.សូមជ្រើសយក " Microsoft Print to PDF " ហើយបន្ទាប់មកចុចលើប៊ូតុង " Print "​ ។

៤.សូមជ្រើសរើសទីតាំងដែលលោកអ្នកចង់ Save វា  ហើយចុចប៊ូតុង " Save " ដើម្បីបម្លែងរូបភាពទៅជា PDF ។

ដើម្បី Save ឯកសារមួយឲ្យទៅជា PDF

១.បន្ទាប់ពីបង្កើតឯកសារជាអក្សរមួយនៅក្នុង Notepad ជាធម្មតាយើងចុច " Ctrl + P " នៅលើ Keyboard ដើម្បីចូលទៅកាន់ Print ។

២.ជ្រើសយក " Microsoft Print to PDF " ហើយចុចលើប៊ូតុង " Print " ដើម្បីធ្វើការ Save ។​

ហើយបន្ទាប់មក ជ្រើសរើសទីតាំងណាមួយដែលលោកអ្នកចង់ធ្វើការ Save វាជាឯកសារ PDF ហើយសូមចុចលើប៊ូតុង " Save " ជាការស្រេច។




No comments:

Post a Comment